លោក ខៀវ កាញារីទ្ធ៖​​​​​ សហរដ្ឋអាមេរិកមិនមែន​​​ជាចៅហ្វាយកម្ពុជាទេ

ដោយ៖ ហេង នាង

Cambodia News

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលក្រុមទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានី/ខេត្ត នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ២០១២ នៅសណ្ឋាគារអ៊ិនធឺខន់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល បានជំទាស់នឹងការស្វែងរកអន្តរាគមន៍របស់លោក សម រង្ស៊ី មេគណបក្សប្រឆាំង ដែលបានសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ជួយធ្វើអន្តរាគមន៍ បានវិលចូលស្រុកវិញ ដោយមិនប្រឈមផ្លូវច្បាប់។

លោកបន្តថា សហរដ្ឋអាមេរិក មិនមែនជាចៅហ្វាយកម្ពុជាទេ ហើយមកដល់ពេលនេះកម្ពុជាមិនដែលបានហាម លោក សម រង្ស៊ី មិនឲ្យចូលស្រុកនោះទេ ។ លោកបានបន្តថា លោកអូបាម៉ា មិនមែនជាចៅហ្វាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ គាត់ធ្វើម៉េចក៏ធ្វើចុះស្រេចតែគាត់ ដូចខ្ញុំបាននិយាយចឹងរដ្ឋាភិបាលមិនបានហាមឃាត់មិនឲ្យគាត់វិលចូលស្រុកនោះទេ។

ការលើកឡើងដូច្នេះ បន្ទាប់ពីគណបក្សប្រឆាំងបានស្នើសុំប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ជួយអន្តរាគមន៍ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ដើម្បីចូលរួមបោះឆ្នោតជាតិឆ្នាំ២០១៣ នៅពេលដែលលោក អូបាម៉ា នឹងមកចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែ វិច្ឆិកា ឆ្នាំ២០១២

សូមបញ្ជាក់ថា តុលាការកំពូលបានចេញដីកាស្ថាពរលេខ៣២ ដោយតម្កល់សាលក្រមតុលាការដំបូងខេត្តស្វាយរៀង ដែលបានកាត់ក្តីកំបាំងមុខផ្ដន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល២ ឆ្នាំ ពីបទដកបំផ្លាញតម្រុយបង្គោលព្រំដែន និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍នៅស្រុកចន្ទ្រាខេត្តស្វាយរៀង៕

Related Articles

Back to top button
Close
Close