ក្រោយ​ព្យុះ​Sandy ប្រជាជន​ញូវយ៉ក​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ចុះ​ត្រជាក់

នៅមួយសប្តាហ៍ក្រោយព្យុះសង្ឃរាSandy បោកបក់បំផ្លាញ ទីក្រុងពាណិ ជ្ជកម្មញូវយ៉កចាប់ផ្តើមងើបស្តាខ្លួនឡើងវិញ។ ប៉ុន្តែ ទីក្រុងញូវយ៉កដែលខូច ខាតធ្ងន់ធ្ងរដោយសារខ្យល់ព្យុះSandy កំពុងប្រឈមនឹងបញ្ហាគ្មានអគ្គិ សនីប្រើប្រាស់ មនុស្សគ្មានសម្បែង ក្នុងពេលសីតុណ្ហភាពចាប់ផ្តើមចុះត្រជាក់ តាំងពីថ្ងៃអាទិត្យ ទី ៤ វិច្ឆិកា២០១២។

គ្រោះកាចនៅមិនទាន់ចប់ទេសម្រាប់ប្រជាជនអាមេរិក។ នៅទីក្រុងញូវយ៉ក អាកាស ធាតុចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃចន្ទនេះ គឺអាចដល់ ដក១អង្សារសេ បានជំរុញឲ្យ អាជ្ញាធរអាមេរិកទាញសញ្ញាប្រកាសអាសន្ន។ នោះ គឺគេត្រូវរកជំរកកក់ក្តៅ ជាបន្ទាន់សម្រាប់ប្រជាជនដែលមានផ្ទះសម្បែងរបស់ខ្លួនត្រូវវាយបំផ្លាញដោយ ខ្យល់ព្យុះ។ ប្រជាជនញូវយ៉កទាំងនោះដែលមានចំនួន ប្រមាណពី៣ទៅ៤ម៉ឺននាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្នរបស់សាលាក្រុង។ ចំណែកផ្ទះជាង ១សែនខ្នង គ្មានភ្លើងអគ្គិសនីប្រើប្រាស់។

ព្យុះSandyដែលបក់បោកឆ្នេរខាងកើតអាមេរិកកាលពីថ្ងៃចន្ទ(២៩តុលា)សប្តាហ៍ មុនបានធ្វើឲ្យផ្ទះសម្បែងជាង២លានខ្នងក្នុងរដ្ឋចំនួន៧គ្មានភ្លើង ប្រើប្រាស់។ គ្មានភ្លើងអគ្គិសនីប្រើប្រាស់គ្មានភ្លើងកំដៅ ក្នុងពេលដែលមន្រ្តីឧតុនិយម បានព្យាករថា នឹងមានព្យុះថ្មីមួយទៀតនឹងវាយបក់ទៅលើទីក្រុងញូវយ៉កនៅ ថ្ងៃពុធខានស្អែក ដោយនាំមកជាមួយព្យុះភ្លៀង។

កាលពីថ្ងៃម្សិលមិញ អភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo បានអំពាវនាវ ឲ្យប្រជាជនដែលគ្មានភ្លើងអគ្គិសនីប្រើប្រាស់នោះ ចាកចេញពីផ្ទះរបស់ខ្លួន។ ក្នុងពេលនេះ គេត្រូវរង់ចាំរយៈពេលយ៉ាងតិច២សប្តាហ៍ទៀតទម្រាំគេអាចត បណ្តាញអគ្គិសនីឡើងវិញ។សម្រាប់អភិបាលរដ្ឋញូវយ៉កប្រជាជននឹងអាចជួបគ្រោះ ថ្នាក់ ភ្លើងឆេះផ្ទះ ឬស្លាប់ដោយភាពត្រជាក់ ប្រសិនបើពួកគេនៅបន្តរស់នៅ ក្នុងផ្ទះដែលគ្មានភ្លើងអគ្គិសនី និងប្រើប្រាស់តែភ្លើងទៀន។

សូមរំលឹកថា ខ្យល់ព្យុះកំណាចSandyកាលពី ថ្ងៃទី ២៩ តុលា កន្លងទៅបាន សម្លាប់ជីវិតពលរដ្ឋអាមេរិកាំង ១០៦នាក់ ដែលមាន៤០នាក់ នៅក្នុងទីក្រុងញូវ យ៉ក។គេបានវាយតម្លៃថា ខ្យល់ព្យុះSandyបានធ្វើឲ្យអាមេរិកខាតបង់ប្រាក់ពី ២០ ទៅ ៤០ពាន់លានដុល្លារ៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close