អឺរ៉ុបបញ្ចុះបញ្ចូលអាស៊ីឲ្យជួយអូសទាញកំណើនសេដ្ឋកិច្ចរបស់ខ្លួន
កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបបានបើកទ្វារនៅថ្ងៃចន្ទនេះនៅទីក្រុងវៀងចន្ទន៍ប្រ ទេសឡាវដោយមានថ្នាក់ដឹកនាំសំខាន់ៗជាង៥០រូបមកពីទ្វីបទាំងពីរ។នៅក្នុង កិច្ចប្រជុំរយៈពេលពីរថ្ងៃថ្នាក់ដឹកនាំមកពីអឺរ៉ុបដែលកំពុងរួបរឹតដោយបញ្ហាវិបត្តិ ប្រាក់បំណុលចង់ទាក់ទាញប្រទេសអាស៊ី ឲ្យចូលរួមជួយអឺរ៉ុបឲ្យមានកំណើនសេដ្ឋ កិច្ច។
វិបត្តិប្រាក់បំណុលបានធ្វើឲ្យអឺរ៉ុបទ្វីបចាស់ដែលធ្លាប់តែរុងរឿងដាក់ខ្លួនបន្ទន់ កាយនៅចំពោះមុខអាស៊ីដែលបច្ចុប្បន្ននេះកំពុងមានសន្ទុះសេដ្ឋកិច្ចខ្លាំង។ នៅក្នុងកិច្ចប្រជុំកំពូល ក្នុងទីក្រុងវៀងចន្ទន៍ សឹងគ្រប់ថ្នាក់ដឹកនាំអឺរ៉ុបនិយាយ ពីសក្តានុពលអាស៊ី ដោយមិនភ្លេចបញ្ជាក់ថា ទីផ្សារអឺរ៉ុបពេលនេះជិតរួចផុតពី វិបត្តិប្រាក់បំណុលហើយ និងកំពុងរង់ចាំការវិនិយោគពីបណ្តាប្រទេសអាស៊ី។
ក្នុងចំណោមថ្នាក់ដឹកនាំអឺរ៉ុប លើកលែងតែអវត្តមានរបស់នាយករដ្ឋមន្រ្តី អាល្លឺម៉ង់និងអង់គ្លេសលោកហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីបារាំងបានអះអាងថា វត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលលើកនេះ គឺដើម្បីនិយាយធានាប្រទេស អាស៊ីឲ្យមានទំនុកចិត្តលើអឺរ៉ុបវិញ។ បើតាមលោកប្រធានាធិបតីបារាំង វិបត្តិប្រាក់ បំណុលអឺរ៉ុប ជិតដោះស្រាយរួចហើយ បន្ទាប់ពីថ្នាក់ដឹកនាំអឺរ៉ុបដើរនយោបាយដើម្បី រក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច។ បញ្ហាចំពោះមុខបច្ចុប្បន្នគឺពិភពលោក ទាំងមូលរួមទាំងអាស៊ីផងនឹងអាចត្រូវរងគ្រោះវិបត្តិសេដ្ឋកិច្ចសកលប្រសិនបើ អាស៊ីមិនចូលរួមជួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចអឺរ៉ុប។
ក្នុងន័យនេះ លោក ហ្រ្វង់ស័រ ហូឡង់ ចង់បញ្ជាក់ថា ទ្វីបអាស៊ីធ្លាប់បានទទួលប្រ យោជន៍ច្រើនណាស់មកហើយពីអឺរ៉ុប។ ដូច្នេះ ក្នុងកាលៈទេសៈនេះ អាស៊ីត្រូវជួយ អឺរ៉ុបវិញម្តង។អាស៊ីត្រូវចូលរួមជួយលើកទឹកចិត្តផែនការសេដ្ឋកិច្ចអឺរ៉ុបតាមរយៈ ការ បោះទុនវិនិយោគ និងទិញផលិតផលអឺរ៉ុប។
បើតាមអ្នកជំនាញសេដ្ឋកិច្ច អឺរ៉ុបកំពុងបែររកអាស៊ីដើម្បីស្រូបយកកំណើនសេដ្ឋ កិច្ចនៅទ្វីបនេះទៅជួយស្រោចស្រង់សេដ្ឋកិច្ចនៅអឺរ៉ុប។បើទោះជាទុនអាស៊ី មិនអាចជួយអឺរ៉ុបឲ្យចេញពីវិបត្តិប្រាក់បំណុលបាន ប៉ុន្តែ ការវិនិយោគយូរអង្វែង គឺជាប្រភពហិរញ្ញវត្ថុមួយដ៏សំខាន់ និងថេរនឹងន។
សម្រាប់អាស៊ីវិញអឺរ៉ុបត្រូវទទួលស្គាល់ថាអាស៊ីកំពុងមានសក្តានុពល និងសកម្មភាព សេដ្ឋកិច្ចរីកចម្រើនល្អ។ ក្នុងលក្ខខណ្ឌបែបនេះ គឺភាគីទាំងពីរ អឺរ៉ុប និងអាស៊ី អាចទទួលប្រយោជន៍ពីគ្នាទៅវិញទៅមក។ នេះបើតាមការពន្យល់របស់រដ្ឋ មន្រ្តីការបរទេសហ្វីលីពីន។
រហូតមកដល់ពេលនេះ បើទោះជាការនាំចេញផលិតអាស៊ីទៅអឺរ៉ុប និងអាមេរិកធ្លាក់ ចុះ ដោយសារតែវិបត្តិប្រាក់បំណុលអឺរ៉ុប និងការធ្លាក់ចុះយឺតនៃសេដ្ឋកិច្ច អាមេរិកអាស៊ីនៅតែមានសន្ទុះកំណើនសេដ្ឋកិច្ច។ បើតាមការព្យាករណ៍របស់មូល និធិរូបិយវត្ថុអន្តរជាតិFMI អាស៊ីនឹងជួបកំណើនសេដ្ឋកិច្ច៦,៧ ភាគរយ នៅឆ្នាំ នេះ និងកើនដល់៧,២ភាគរយ សម្រាប់ឆ្នាំ ក្រោយ៕ដោយ ឈាង បុប្ផា (RFI)