អ្នកសារព័ត៌មានត្រូវក្តាប់ឲ្យបានពីចំណុចសំខាន់ដើម្បីសរសេរព័ត៌មានបានល្អ
ដោយ៖ ហេង នាង
Cambodia News

សាលាស្តីពីការយកព័ត៌មានអំពីឧស្សាហកម្មនិស្សារណកម្ម
នៅក្នុងឱកាសបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការ យកព័ត៌មានអំពីឧស្សាហកម្មនិស្សារណកម្ម នៅសណ្ឋា គារកាំបូឌីយាណា នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១២នេះ ឯកឧត្ដមខៀវ កាញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមាន ប្រសាសន៍ថា «អ្នកសារព័ត៌មាន មានតួនាទីសំខាន់ ណាស់ក្នុងការសរសេរព័ត៌មានឲ្យគ្រប់ ជ្រុងជ្រោយ បើយើងស្រែកខុស មិនគ្រាន់តែឲ្យគេអត់ស្តាប់យើង ទេថែមទាំងធ្វើឲ្យយើងបាត់តម្លៃទៀតផង»។
ឯកឧត្ដម រដ្ឋមន្ត្រី បានបន្ថែមថា ដូចថ្ងៃនេះយើងសិក្សាទាក់ទងនឹងបរិស្ថាន ចំណុចសំខាន់ត្រូវក្តាប់ឲ្យបានថា មានអ្វីដែលកើតឡើង ហើយគេធ្វើអ្វីក្នុងគោលបំណងអ្វី ពាក់ព័ន្ធនឹងបញ្ហាប្រឈមអ្វីខ្លះ ដែលនេះយើងត្រូវដឹង ហើយលើកឲ្យចំបញ្ហា។
ដូច្នេះការប្រឹងប្រែង ដើម្បីជួយការពារបរិស្ថាន គឺការប្រឹងប្រែងរបស់យើង ដើម្បីតម្លាភាព ជៀសវាងការនិយាយខុស។ អញ្ចឹងគាត់ស្រែកនេះ ចង់ជួយបរិស្ថាននៅកម្ពុជា តែគាត់ស្រែកខុសបែបបទ ដោយគាត់ក្តាប់ស្រុកខ្មែរមិនច្បាស់លាស់ ដែលហេតុនេះហើយវាទាមទារឲ្យអ្នកកាសែត ត្រូវតែយល់អំពីចំណុចនីមួយៗ ដើម្បីយើងសរសេរទៅវាចំបញ្ហា ហើយព័ត៌មានស្តាប់តែម្ខាងៗ អត់មានសាធារណៈមតិមកឆ្លុះបញ្ចាំង ក៏មិនល្អដែរ ព្រោះប្រជាធិបតេយ្យដែលល្អបំផុត គឺប្រជាធិបតេយ្យ ដែលមានការចូលរួម គឺជាការសំខាន់បំផុត៕