ការ​ឲ្យ​តម្លៃ​​ដល់​ការសិក្សា​អប់រំ​នៅ​ប្រទេស​អូស្រ្តាលី មានការកើនឡើង

របាយការណ៍ថ្មីមួយបង្ហាញឲ្យដឹងថា ឥរិយាបថរបស់ពលរដ្ឋប្រជាពលរដ្ឋនៅ សម័យនេះបានមានការប្រែប្រួលជា ខ្លាំង ស្ដីពីការសិក្សាអប់រំ។

របាយការណ៍ដែលមានចំណងជើងថា “Smart Australians” ឬពលរដ្ឋអូស្ត្រាលី ដែលឆ្លាតវាងវៃ បង្ហាញថា សិស្សចំនួន៧៧% បច្ចុប្បន្នបានរៀនចប់ថ្នាក់ បញ្ចប់នៃកម្រិតមធ្យមសិក្សា បើប្រៀបធៀបទៅនឹងឆ្នាំ ១៩៨៤វិញ គឺមានតែ សិស្ស ៤៥% ប៉ុណ្ណោះ។

អ្នកស្រី Rebecca Cassells មកពីមជ្ឈមណ្ឌលជាតិផ្នែកគំរូសេដ្ឋកិច្ចនិង សង្គមមានប្រសាសន៍ថា ការសិក្សាអប់រំបានក្លាយទៅជារឿងអាទិភាពសម្រាប់ មាតាបិតា។

អ្នកស្រីនិយាយថា  នៅក្នុងពេល ៦ឆ្នាំកន្លងទៅនេះ ការចំណាយជាមធ្យម របស់ គ្រួសារ លើការសិក្សាអប់រំបានកើនឡើងដល់ទៅ ១០១%។

អ្នកស្រីបន្តឲ្យដឹងថា កំណើននៃការចំណាយនេះ គឺបណ្ដាលមកពីមាតាបិតាបាន   បញ្ជូនកូន ចៅរបស់ខ្លួនទៅសាលារៀនឯកជន ជាជាងសាលារដ្ឋ៕ (Radio Australia)

Related Articles

Back to top button
Close
Close