មួយសប្ដាហ៍ក្នុងព្រះរាជពិធីកាន់ព្រះរាជមរណទុក្ខសម្ដេចឪមានពលរដ្ឋនាក់ជាង២០០ដួលសន្លប់
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្ដាហ៍គឺចាប់តាំងពីថ្ងៃទី១៧ តុលា រហូតដល់ថ្ងៃទី២៣ តុលា ឆ្នាំ២០១២ ដែលជាថ្ងៃកាន់ព្រះរាជមរណទុក្ខរបស់សម្ដេចព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ មានប្រជាពលរដ្ឋដួលសន្លប់ប្រមាណ២៣៣នាក់។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក វេជ្ជបណ្ឌិត សុខ សុគន្ធ បាននិយាយថា ក្រៅពីមានប្រជាពលរដ្ឋដួលសន្លប់ក៏មាន ប្រជាពលរដ្ឋយើងប្រមាណជាង៣ពាន់នាក់បានមកពិនិត្យជំងឺនៅមុខ ព្រះបរមរាជវាំងដោយសារតែពួកគាត់មានអាការៈវិលមុខ ឈឺក្បាល និងជំងឺស្រាលៗដទៃទៀត។
លោក វេជ្ជបណ្ឌិត សុខ សុគន្ធ បានបន្តថា នៅក្នុងពិធីដង្ហែព្រះ បរមសពសម្ដេចព្រះមហាវីរក្សត្រ ហើយនៅក្នុងអំឡុងពេលកាន់ព្រះរាជមរណទុក្ខមួយសប្ដាហ៍នេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានដាក់ពង្រាយរថយន្តសង្គ្រោះជាង ១០គ្រឿងដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានដាក់រថយន្ត សង្គ្រោះ២គ្រឿងប្រចាំការនៅមុខព្រះបរមរាជវាំងដើម្បីជួយសង្គ្រោះដល់ ប្រជាពលរដ្ឋដែលមកចូលរួមអុជធូបថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះ បរមសពសម្ដេចឪ៕