ការ​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​កត់​ត្រា​ចំនួន​មនុស្ស​ស្លាប់​តាម​សមុទ្រ​

មានការអំពាវនាវសុំឲ្យមានការកត់ត្រាតួលេខជាផ្លូវការនិងជា សាធារណៈ ដើម្បីតាម ដានចំនួនមនុស្សស្លាប់នៅក្នុងដំណើរតាមកាណូតរបស់ជន ស្វែងសុំសិទ្ធិជ្រក កោន។

មានការប៉ាន់ប្រមាណថា មនុស្ស៩៦៤នាក់បានស្លាប់កាលពីទសវត្សរ៍មុនក្នុង ដំណើរឆ្ពោះទៅកាន់ប្រទេស អូស្រ្តាលីឬនៅក្នុងមណ្ឌលឃុំឃាំងជនអន្តោ ប្រវេសន៍។

ប៉ុន្តែ បើតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Monash នៅក្រុងមែលប៊ិន គេមាន ការបារម្ភថាចំនួនជាក់ស្ដែងអាចមានច្រើនជាងនេះ ហើយមិនមានស្ថាប័នណាមួយ របស់ រដ្ឋាភិបាលដែលរក្សាកំណត់ត្រាតួលេខជា ផ្លូវការនោះទេ។

លោកស្រីសាស្រ្តាចារ្យ Sharon Pickering ពីសកលវិទ្យាល័យ Monash មាន ប្រសាសន៍ថា លោកស្រីមានការស្រងាកចិត្តចំពោះការខ្វះចន្លោះនេះ ហើយថា អូស្រ្តាលីគួរធ្វើតាមប្រទេសដទៃជាច្រើនដែលមានប្រមូល តួលេខទុក៕ (Radio Australia)

Related Articles

Back to top button
Close
Close