ក្រសួងព័ត៌មានស្នើដល់អង្គភាពផ្សព្វផ្សាយឲ្យអនុវត្ត៣ចំណុចសំខាន់ៗក្នុងថ្ងៃកាន់ទុក្ខ
ដោយ៖ ហេង នាង
Cambodia News

កាលពីថ្ងៃទី២២ តុលា ២០១២ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងឲ្យដឹងនៅក្នុងសនិ្នសិទ្ធិសារព័ត៌មានមួយ នៅទីស្តីការក្រសួងព័ត៌មានថា ដើម្បីបង្ហាញពីភក្តីភាពក្នុងការចូលរួមគោរពព្រះ វិញ្ញាណខ័ណ្ឌ នៃព្រះមហាក្សត្រខ្មែរ ដែលបានយាងចូលទិវង្គតអស់រយៈពេល៧ថ្ងៃ កន្លងមកនេះ ក្រសួងព័ត៌មានសូមជម្រុញដល់គ្រប់បណ្តាញអង្គភាព ផ្សព្វផ្សាយទាំង អស់ ត្រូវចូលរួមអនុវត្តនូវសកម្មភាពសំខាន់៣ចំណុច គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបូជាព្រះបរមសពព្រះមហាវីរក្សត្រនរោត្តម សីហនុ។
កត្តាសំខាន់៣ចំណុចរួមមាន៖ ត្រូវរក្សាស្លាកសញ្ញាកាន់ទុក្ខនៅតាមអង្គភាពរបស់ខ្លួន ទី២ សម្រាប់កម្មវិធីប្រគុំតន្ត្រី គឺមិនត្រូវធ្វើឲ្យហួសហេតុពេកទេ រឺឯការស្លៀកពាក់របស់ក្រុមអ្នកសិល្បៈករគឺមិនត្រូវឆើតឆាយស៊ិច ស៊ី លិចលើក្រោមដែរ ទី៣ គ្រប់ស្ថានីយ៍ផ្សព្វផ្សាយទាំងអស់ បើអាចធ្វើទៅបាន ក្នុងរយៈពេល១សប្តាហ៍ គួរតែចាក់ខ្សែវីដេអូ រឺបញ្ជាំងរូបព្រះឆាយលក្ខ័ព្រះមហាវីរក្សត្រ ដើម្បីឲ្យព្រះអង្គបានគង់នៅក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់ គ្នា។
លោកខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួងបានដាក់ប្រការ ៣ចំណុចនេះ ដល់អង្គភាពផ្សព្វផ្សាយទាំងអស់ គឺដើម្បីជម្រុញឲ្យមានការអនុវត្ត ក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃនេះរហូតដល់ពិធីបូជាព្រះរាជសពព្រះ មហាវីរក្សត្រនរោត្តមសីហនុត្រូវបានបញ្ចប់ ទើបគ្រប់អង្គភាពទាំងអស់អាចដំណើរការកម្មវីធីផ្សាយរបស់ខ្លួនដូច ធម្មតាវិញបាន៕