ប៉ូលិសបញ្ជូនស្ត្រីចិនដែល​​ហែកព្រះឆាយាល័ក្ខណ៍​​​ព្រះមហាវីរក្សត្រទៅ​​ដល់តុលាការ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ តុលា ២០១២នេះស្ត្រីជនជាតិចិន ដែលហែកព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានប៉ូលិសបញ្ជូនទៅដល់តុលាការសាលាដំបូងរាជធានីភ្នំពេញហើយ។ស្ត្រីជនជាតិ ចិននោះ ត្រូវបានចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២២ តុលា ២០១២ អាជ្ញាធរបានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិន ដែលជាអ្នកគ្រប់គ្រងរោងចក្រកាត់ដេរ ឈ្មោះ TOP WORLD ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ បានហែករូបថតព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ ត្រូវបាន ។

អាជ្ញាធរបានឲ្យដឹងថា ស្ត្រីចិននោះបានផ្ទុះកំហឹង ខណៈដែលក្រុមកម្មករកម្មការិនីបានកាន់រូបថតសម្តេចព្រះមហាវីរក្សត្រមើលរូបនោះមិន ព្រមធ្វើការ ហើយស្ត្រីជនជាតិចិននោះបានដណ្តើមយករូបព្រះឆាយាល័ក្ខណ៍ពីកម្មករ កម្មការិនី ហែកចោលតែហែកមិនដាច់ ក៏យកកន្ត្រៃមកកាត់ ទង្វើនេះបានធ្វើឲ្យកម្មកររាប់រយនាក់ផ្ទុះកំហឹងតវ៉ា និងទាមទារឲ្យទៅសុំទោសព្រះមហាវីរក្សត្រ។

ភ្លាមៗនោះ នៅពេលអាជ្ញាធរចុះទៅសម្របសម្រួល ស្ត្រីជនជាតិចិននោះត្រូវបានប៉ូលិសវាយខ្នោះ ហើយលុតជង្គង់ ថ្វាយបង្គំសូមទោសចំពោះមុខព្រះឆាយាល័ក្ខណ៍របស់ព្រះមហាវីរក្សត្រ នៅមុខរោងចក្រកាត់ដេរ៕

Related Articles

Back to top button
Close
Close