កម្មកររោងចក្រទាមទារឲ្យ​​អ្នកគ្រប់គ្រងជនជាតិចិន​​ម្នាក់ទៅសុំទោស​​ព្រះបរមសព

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅថ្ងៃទី២២ តុលា ២០១២នេះ កម្មកររោងចក្រចំនួន៣ ដែលមានកម្មករជិត ២០០០នាក់ រួមនឹងពលរដ្ឋមួយចំនួនទៀតនាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីសុំឲ្យអ្នកគ្រប់គ្រងផលិតកម្មជនជាតិចិន ម្នាក់ ទៅសុំទោសព្រះបរមសពនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ បន្ទាប់ពីប្រធានផលិតកម្មរូបនេះ បានកាត់រូបព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គនឹងកន្ត្រៃ។

ការធ្វើបាតុកម្មនេះ គឺចាប់ផ្ដើមពីម៉ោង ៧ព្រឹក រហូតមកទល់នឹងម៉ោងជាង ១០ព្រឹកនេះ ហើយកម្មករទាំងនោះមានការខ្វែងគំនិតគ្នាជាមួយអាជ្ញាធរខណ្ឌមានជ័យ ដោយអាជ្ញាធរទាមទារយកជនជាតិចិន រូបនេះទៅអធិការខណ្ឌ។

ប៉ុន្តែកម្មករទាំងនោះទាមទារឲ្យប្រធានផលិតកម្មនេះដើរថ្មើរជើងពីរោងចក្រ (Top World) ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រះបរមរាជវាំងដើម្បីសុំទោសព្រះបរមសពនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ៕

Related Articles

Back to top button
Close
Close