ហ្វ៊ីលីពី​ន​ប្រកាស់​ជំហរ​រឹង​ដាច់​ខាត​ដើម្បី​ប្រយោជន៍​ជាតិ​ក្នុង​ជម្លោះ​ដែន​ទឹក​ជា​មួយ​ចិន

ប្រធានាធិបតីនៃប្រទសហ្វ៊ីលីពីនថ្លែងថា ប្រទេសរបស់លោកនឹងមិនដកថយចេញ ពីតំបន់ជម្លោះដែនទឹកជាមួយប្រទេស ចិននោះឡើយ ដោយសារថាជម្លោះ នេះ ជាករណីមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។

ប្រទេសហ្វ៊ីលីពីន និងប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនោះ កំពុងតែប្រ កួត គ្នាដណ្ដើមកម្មសិទ្ធិកាន់កាប់កម្រងកោះនៅក្នុង សមុទ្រចិនខាងត្បូង។

លោកប្រធានាធិបតី Benigno Aquino មានប្រសាសន៍ថា កោះមួយចំនួនគឺស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ហើយថា បញ្ហានេះក៏ជាបញ្ហាទាក់ទង នឹងគោល ការណ៍និងមោទនភាពផងដែរ។

លោកបន្តថា កោះទាំងនោះស្ថិតនៅត្រឹមចម្ងាយមិនដល់២០០គីឡូម៉ែត្រពីដែន ទឹក Palawan របស់ហ្វ៊ីលីពីនឡើយ។ លោកថាប្រទេសណាក៏ដោយដែលឲ្យតម្លៃ លើឈ្មោះរបស់ខ្លួនគួរតែមានសិទ្ធិក្រោកឈរឡើងដើម្បីការពារសិទ្ធិរបស់ខ្លួន៕  (Radio Australia)

Related Articles

Back to top button
Close
Close