អូស្រ្តាលី​នឹង​ចាប់​​យក​ការ​ចរចា​ជា​ផ្លូវ​ការ​ដើម្បី​លក់​អ៊ុយរ៉ានីញ៉ូម​ឲ្យ​ឥណ្ឌា

ប្រទេសអូស្រ្តាលីនិងឥណ្ឌាបានយល់ព្រមថានឹងចាប់ផ្ដើមការចរចាជាផ្លូវការស្ដីអំពី ការលក់រ៉ែអ៊ុយរ៉ានីញ៉ូម។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកស្រី Julia Gillard បានប្រកាសយ៉ាងដូច្នេះ នៅពេលលោកស្រីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល បីថ្ងៃនៅក្រុង New Delhi ប្រទេសឥណ្ឌា។

នៅមុនពេលចាកចេញពី ក្រុង New Delhi លោកស្រី Julia Gillard បានជួបជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Manmohan Singh ដោយបានព្រមព្រៀងគ្នាថា នឹងរឹតបន្ដឹងចំណងយោធាឲ្យកាន់តែខ្លាំង ក្លាថែមទៀត ហើយក៏នឹងរៀបចំឲ្យ មានអង្គប្រជុំកំពូលរបស់ថ្នាក់ដឹកនាំ រវាងប្រទេសទាំងពីរផងដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close