អូស្ត្រាលីសំឡឹងឃើញតំបន់អាស៊ីសម្រាប់វិស័យទេសចរណ៍ក្នុងស្រុក
អ្នករៀបចំដំណើរទេសចរណ៍ជឿថា អូស្ត្រាលី គួរតែបង្វែរការយកចិត្តទុកដាក់របស់ ខ្លួន ដើម្បីស្រូបយកអត្ថប្រយោជន៍ពីការកើនឡើងនៃអ្នកទេសចរពីតំបន់ អាស៊ី។
តាមការកត់ត្រាឲ្យដឹងថា ទេសចរធ្វើដំណើរមកប្រទេសអូស្ត្រាលីកាលពីឆ្នាំមុនមាន ចំនួន ៦លាននាក់ ដែលក្នុងនោះចំនួនទេសចរមកពីចិន និងតៃវ៉ាន់កើនឡើងទ្វេដង។
ប៉ុន្តែទេសចរមកពីតំបន់ទីផ្សារមុនៗដូចជានូវែលហ្សេឡង់, អង់គ្លេស និងអាល្លឺម៉ង់ បានធ្លាក់ចុះទៅវិញ។
លោក John Lee មកពីខាងវេទិកាទេសចរណ៍ និងដឹកជញ្ជូនមានប្រសាសន៍ថា ការ ផ្សាយពាណិជ្ជកម្មទេសចរណ៍អូស្ត្រាលីក្នុងក្រុងសៀងហៃ បង្ហាញថា ទីផ្សារ ទេសចរណ៍សម្រាប់ប្រទេសអូស្ត្រាលីក្នុងពេលអនាគតគឺតំបន់អាស៊ី៕RadioAustralia)