សហព័ន្ធនិស្សតិកម្ពុជាអំពាវនាវដល់អ្នកបើកបររថយន្តឈ្នួលកុំតំឡើងតម្លែ
ដោយ៖ ហេង នាង
Cambodia News
នៅពេលដែលមានពិធីបុណ្យម្តងៗ អ្នករត់ឡានឈ្នួល តែងតែឈ្លាតឱកាសតម្លើងថ្លៃឈ្នួលរហូតដល់ទៅ ២ដង ឬ៣ដង ដោយមិនអើពើអំពីជីវភាពរបស់ប្រជាពលរដ្ឋទេ ដូច្នេះហើយបានជាសហព័ន្ធនិស្សតិបានចេញលិខិតមួយអំពាវនាវដល់អ្នកបើកបររថយន្ត ឈ្នួលទាំងអស់មេត្តាកុំតំឡើងតម្លែឈ្នួលរថយន្ត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ។
ខ្លឹមសារនៅក្នុងលិខិតបានលើកឡើងថា បុណ្យភ្ជុំបិណ្ឌគឺជាឱកាសតែម្តងគត់ក្នុងមួយឆ្នាំ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត កម្មករកម្មការិនី ដែលបានធ្វើការចំណាកស្រុកមករៀន និងធ្វើការនៅរាជធានីភ្នំពេញ ត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតវិញ ដើម្បីចូលរួមពិធីនេះ ហើយក៏ជាពិធីដែលប្រជាពលរដ្ឋខ្មែរយើងអាចបានទៅជួបជុំឪពុកម្តាយ ក្រុមគ្រួសារនិងញាតិមិត្ត ដែលបានបែកគ្នាមួយរយៈមកហើយដែរ៕