លោក Li Qiang នាយករដ្ឋមន្ត្រីចិនចូលរួមពិធីសម្ពោធបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី៥ និងថ្លែងសុន្ទរកថា
Cambodia News
ព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅក្រុងHangzhou លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី៥និងថ្លែងសុន្ទរកថា។
លោក Li Qiang បានលើកឡើងថា ការរីកចម្រើននៃពាណិជ្ជកម្មឌីជីថលបាននាំមកនូវកម្លាំងចលករថ្មីនិងឱកាសថ្មី។ ប្រឈមមុខនឹងនិន្នាការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច សហគមន៍អន្តរជាតិគួរសហការគ្នាដោយស្មោះ ។ គួរបង្កើនការតភ្ជាប់ឌីជីថល ជំរុញឱ្យពាណិជ្ជកម្មមានសេរីភាពជាងមុន។ គួរគាំទ្រឱ្យយន្តការដូចជាអង្គការពាណិជ្ជកម្មពិភពលោកជាដើមអាចដើរតួនាទីកាន់តែល្អ ដើម្បីកសាងសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏យុត្តិធម៌និងសមហេតុផល។
ភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបដូចជា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Adylbek Aleshovich Kasymaliev នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន ជាដើមបានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថា លោក Mueller អគ្គនាយកអង្គការ UNIDO និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ តំណាងជាង ១២០០ រូបមកពីប្រទេស និងតំបន់ជិត ៥០ និងអង្គការអន្តរជាតិពាក់ព័ន្ធបានចូលរួមក្នុងពិធីនេះ។
មេដឹកនាំបរទេសបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានចែករំលែកសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួនជាមួយប្រទេសដទៃ រំពឹងទុកចាប់ដៃជាមួយភាគីចិន ដើម្បីលុបបំបាត់គម្លាតឌីជីថល និងបំពេញបន្ថែមកម្លាំងចលករថ្មីដោយឥតឈប់ឈរសម្រាប់ការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោក៕

