ការប្រកួត​ជំនាញពិភពលោក​លើកទី ៤៨ បើក​ធ្វើ​នៅ​ទីក្រុងសៀងហៃក្រោម​អធិបតីភាព​​របស់​លោក Li Qiang នាយករដ្ឋមន្ត្រី​ចិន​

Cambodia News

កាលពី​យប់​ថ្ងៃទី ២២ ខែកញ្ញា​ ការប្រកួតជំនាញពិភពលោកលើកទី ៤៨ បាន​បើកធ្វើនៅទីក្រុងសៀងហៃក្រោមអធិបតីភាពរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន ។

ក្នុង​ពិធី​បើក​​ លោក​ Li Qiang បាន​អានលិខិតអបអរសាទររបស់លោក Xi Jinping​ ប្រធានរដ្ឋចិន និងប្រកាសបើកការប្រកួតជាផ្លូវការ។

នៅ​មុនពិធីបើក​ ក្រុម​យុវជន​ទីក្រុងសៀងហៃបានសម្តែងសិល្បៈដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស​ដែល​មកពីទីជិតឆ្ងាយ ខណៈដែលយុវជនមានជំនាញចំនួន ៥ នាក់ដែល​មកពីទ្វីបទាំង ៥ បានចែករំលែក​បទ​ពិសោធ​ជីវិតពិតអំពីការសម្រេចក្តីសុបិនតាមរយៈការ​រៀន​ជំនាញរបស់ខ្លួន។

លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញចូលរួមពិធីបើក។ ក្រៅពីនេះ ក៏មានការចូលរួមពីអ្នក​ទទួល​ខុសត្រូវ​នៃ​ស្ថាប័នពាក់ព័ន្ធមកពីប្រទេស និងតំបន់នានា និង​អង្គការអន្តរជាតិផងដែរ។

សូម​រម្លឹក​ថា​ ការប្រកួតលើកនេះមានវិញ្ញាសាប្រកួត​ចំនួន ៦៤ ដោយមានបេក្ខជន​ចំនួន ១៣៨៥ នាក់មកពីប្រទេស និងតំបន់ចំនួន​ ៦៨ ។ ការប្រកួតនឹងបិទ​បញ្ចប់នៅថ្ងៃទី ២៧ ខែកញ្ញានេះ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close