បទវិភាគ៖ផែនការអភិវឌ្ឍន៍​ ​៥ ​ឆ្នាំទី ​១ត្រូវបាន​ប្រកាស “គជ់បូព៌ា”​អបអរ​សាទរទទួលផែនការគោលនយោបាយអភិវឌ្ឍថ្មី

Cambodia News

នៅថ្ងៃទី ១៦​ខែ​កញ្ញា ហុងកុង​ដែលត្រូវ​បានប្រសិទ្ធនាមថា ​​ “គជ់បូព៌ា”បាន​អបអរសាទរ​ទទួលផែនការគោលនយោបាយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមថ្មី​ ។

នៅថ្ងៃដដែល​ ​តំបន់រដ្ឋបាលពិសេសហុងកុងនៃ​ប្រទេស​ចិន​​បាន​ប្រកាសនូវ​«ផែនការ ​៥ ​ឆ្នាំទី ​១ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​តំបន់រដ្ឋបាលពិសេសហុងកុង​(ឆ្នាំ ​២០២៦-២០៣០)» ​។ នេះជា​លើក​ទីមួយ​ហើយ​ដែល​តំបន់រដ្ឋបាលពិសេសហុងកុងធ្វើ ការ​រចនាពីលំដាប់កំពូលដោយ​គ្រប់ជ្រុង​ជ្រោយ ​អំពី​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ដែល​បាន​កំណត់​យ៉ាង​ច្បាស់លាស់​នូវ​គោលដៅសំខាន់ៗ យុទ្ធសាស្ត្រ​សំខាន់​ និង​មធ្យោបាយ​អនុវត្ត​ ផែនការ​នេះមាន​អត្ថន័យដ៏ជ្រាលជ្រៅជានិមិត្តសញ្ញាចំពោះការ​ជំរុញ​ការ​អនុវត្ត​គោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ។

លោក Lee Ka Chiu អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបាន​ថ្លែង​ថា ការ​គ្រោង​ផែនការ​អភិវឌ្ឍរយៈពេល​៥ឆ្នាំ គឺជាតម្រូវ​ការ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ឱ្យ​ក្រុង​ហុងកុង​តភ្ជាប់​ដោយ​ស្វ័យម្ចាស់ការ​ជា​មួយផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​​ជាតិ ក៏ដូច​ជា​រួម​បញ្ចូល​គ្នា ​និង​បម្រើដល់ការអភិវឌ្ឍទូទៅរបស់ប្រទេសជាតិឱ្យ​បាន​ល្អ ហើយក៏ជាកម្មវិធីគោលនយោបាយប្រតិបតិ្ត ដើម្បីប្រមូល​ផ្តុំ​គំនិត​ឯកភាព​រួម​ក្នុង​សង្គម​ ធ្វើ​ឱ្យ​កម្លាំង​មកពីគ្រប់វិស័យសាមគ្គីគ្នា ជំរុញឱ្យ​ហុងកុង​ប្រែ​ក្លាយ​ពី​ការ​គ្រប់គ្រង់​ទៅដល់​ទទួល​វិបុលភាព និងសម្រេចបាននូវការអភិវឌ្ឍប្រកប​ដោយ​គុណភាពខ្ពស់។

សូមបញ្ជាក់ថា ឆ្នាំ​នេះ ជា​ឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ការ​អភិវឌ្ឍ​របស់​ហុងកុង​ក៏បាន​ប្រឈម​មុខ​កាលានុវត្តភាព​ដ៏សំខាន់ ។ ការ​តភ្ជាប់​ជា​មួយ​ផែនការ​អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥យ៉ាង​សកម្ម​ មាន​អំណោយ​ផល​ដល់ហុងកុង​ ក្នុង​ការ​ស្វែងរកទិសដៅ​របស់ខ្លួន​ ក្នុងការអភិវឌ្ឍទូទៅរបស់ប្រទេសជាតិ និង​និម្មាបនកម្មប្រកួតប្រជែង​អន្តរជាតិ​ ដើម្បី​ទទួល​បាន​លំហ​អភិវឌ្ឍ​កាន់តែធំ​ទូលំទូលាយ ។

បើ​អានផែនការនេះឲ្យបានលម្អិត​អាច​រកឃើញ​ថា លក្ខណៈពិសេសដ៏លេចធ្លោបំផុតរបស់ផែនការ​នេះ គឺបាន​ផ្តោតសំខាន់ទៅលើស្ថានការណ៍ទូទៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​៥ឆ្នាំទី១៥ ​បង្ហាញឱ្យ​ឃើញនូវ​គំនិត​យុទ្ធសាស្ត្រ​របស់ហុងកុង​ដែលមានភាពប្រទាក់ក្រឡាគ្នាជា​មួយ​ការ​អភិវឌ្ឍ​​ជាតិ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញថាហុងកុងដើរទន្ទឹមជាមួយការគិតបែបយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិ

ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ បាន​កំណត់​តួនាទីជា​យុទ្ធសាស្ត្រ​របស់ហុងកុង​ ពោលគឺ “មជ្ឈមណ្ឌល​បួន​ ទីខ្ពស់មួយ​” ដែល​បាន​គ្របដណ្តប់លើ៖ ការពង្រឹង និងលើកកម្ពស់ឋានៈរបស់ហុងកុង ដែល​ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ មជ្ឈមណ្ឌលដឹកជញ្ជូន និង​ពាណិជ្ជកម្មអន្តរជាតិ មជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ និង​កសាងមជ្ឈមណ្ឌលនវានុវត្តន៍ និងបច្ចេកវិទ្យាអន្តរជាតិ ព្រម​ទាំងបង្កើតទីខ្ពស់សម្រាប់​ប្រមូល​ផ្តុំ​ធនធាន​មនុស្ស​អន្តរជាតិលំដាប់ខ្ពស់។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចសេរីបំផុតលើពិភពលោក និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហុងកុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន១៤ ដែលចូលរួមគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ និងបានចុះហត្ថលាខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយអង្គភាពសេដ្ឋកិច្ចចំនួនប្រហែល២០ ដែលចូលរួមគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ដែលបានអភិវឌ្ឍទៅជាចំណុចកណ្តាលដ៏សំខាន់មួយ ដែលបានដើរតួនាទីផ្សព្វផ្សាយ និងជំរុញដល់ទីផ្សារនៅអាស៊ីអាគ្នេយ៍ អាស៊ីខាងលិច និងអាមេរិកខាងត្បូង។ វិធានការហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងនវានុវត្តន៍មួយចំនួនដែលមានចែងក្នុងផែនការប្រាំឆ្នាំដំបូងនេះនឹងពង្រឹងតួនាទីជា”អ្នកភ្ជាប់ទំនាក់ទំនងដ៏អស្ចារ្យ”របស់ហុងកុងបន្ថែមទៀត។

រយៈពេលប្រាំឆ្នាំខាងមុខមិនត្រឹមតែជារយៈពេលគន្លឹះសម្រាប់ប្រទេសចិនដើម្បីសម្រេច
បាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការកសាងទំនើបកម្មសង្គមនិយមប៉ុណ្ណោះទេ ថែមទាំងជារយៈពេលមាសសម្រាប់តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។ អាចរំពឹងថា ក្រោមការដឹកនាំរបស់ផែនការប្រាំឆ្នាំដំបូងនេះ ហុងកុងនឹងបន្តពង្រីកឧត្តមភាពរបស់ខ្លួន ពោលគឺ “ពឹងផ្អែកលើមាតុប្រទេស និងតភ្ជាប់ជាមួយពិភពលោក” ដើម្បីបង្ហាញបន្ថែមទៀតពីឧត្តមភាព និងភាពរស់រវើករបស់គោលការណ៍ណែនាំស្តីពី”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close