ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់​​​ត្រូវប្ដីចាក់ជាច្រើនកាំបិត​​​បណ្តាលឲ្យស្លាប់​​កូនក្នុងពោះ

ដោយ៖ ហេង នាង

Cambodia News

កំពង់ស្ពឺ ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ ត្រូវប្ដីកំណាចយកកាំបិតត្នោតចាក់ចំពោះ និងដៃជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់កូនក្នុងពោះ ដោយសារតែរឿងប្រច័ណ្ឌ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ តុលា ២០១២ វេលាម៉ោង៤រសៀល ស្ថិតក្នុងភូមិក្រាំងច្រេស ឃុំគិរីវ័ន ស្រុកភ្នំស្រួច ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរខាងគ្រួសារខាងលើបានឲ្យដឹងថា ជនល្មើស ដែលជាប្តីមានឈ្មោះថី សុថុន អាយុ២៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធឈ្មោះសាត សារ៉ាត់ អាយុ២៣ឆ្នាំ មានផ្ទៃពោះ៨ខែ ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រុងភ្នំពេញ ចំណែកប្តីឃោរឃៅបានគេចខ្លួនបាត់ក្រោយពេលធ្វើសកម្មភាពចាក់ប្រពន្ធ។

ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងថា ក្រោយពេលធ្វើសកម្មភាពចាក់ទៅលើប្រពន្ធហើយ ជនសង្ស័យបានរត់គេចខ្លួនឡើងភ្នំនៅខាងត្បូងផ្ទះបាត់ ប៉ុន្តែបើទោះជាជនសង្ស័យសំងំនៅលើភ្នំក៏ដោយក៏សមត្ថកិច្ចដាក់កំលាំងយាម រហូតទាល់តែចាប់បានដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Related Articles

Back to top button
Close
Close