លោក Hugo Chavez ជាប់ឆ្នោត​ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​អណត្តិទី៤

នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីនៃប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ទី៧ តុលាម្សិលមិញ លោកប្រធានាធិបតីចប់អណត្តិ Hugo Chavez បានជាប់ឆ្នោតជាថ្មីសម្រាប់អណត្តិទី៤។ លោក Chavez ទទួលបាន សម្លេងគំាទ្រចំនួន ៥៤% ទល់នឹងគូប្រជែងរបស់គាត់ គឺលោក Henrique Capriels Radonski ដែលទទួលបានតែ ៤៥%។ ក្រោយពីការប្រកាសលទ្ធផលជាផ្លូវការ ភ្លាម លោក Radonsky បានទទួលស្គាល់បរាជ័យរបស់ខ្លួន និងអបអរសាទរជ័យ ជំនះរបស់លោក Chavez។

នៅទីបំផុត មានប្រជាជនវ៉េណេស៊ុយអេឡារហូតដល់ទៅ ៨០% បានចូលរួមបោះ ឆ្នោត និងបានសម្រេចជ្រើសរើសលោក Hugo Chavez ឲ្យដឹកនំាប្រទេសវ៉េណេ ស៊ុយអេឡាចំនួន ៦ឆ្នំាបន្ថែមទៀត។ លោក Hugo Chavez បានអង្គុយកៅអី ប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡាតំាងតែពីឆ្នំា ១៩៩៩ មកម្ល៉េះ។ តាម ពិតទៅ ជ័យជំនះរបស់លោក Chavez ក្នុងការបោះឆ្នោតលើកនេះត្រូវបាន ប្រកាសដោយស្ថាប័នស្ទាបស្ទង់មតិ តំាងពីប៉ុនា្មនខែមកហើយ។ ពាក់អាវពណ៌ ក្រហម លោក Chavez បានថ្លែងនៅចំពោះមុខហ្វូងសកម្មជនគំាទ្រ លោក ដោយសន្យាធ្វើជា ប្រធានាបតីប្រសើរជាងគេដូចដែលលោកបានធ្វើកន្លងមក និងធានាថា លោកនឹងបន្តធ្វើកំណែទម្រង់ប្រទេសឆ្ពោះទៅកាន់សង្គមនិយម ប្រជាធិបតេយ្យក្នុងសតវត្សទី ២១។ ទន្ទឹមគ្នានេះ លោក Chavez ក៏បានអំពាវ នាវ ឲ្យមានឯកភាពជាតិ ដោយចង់និយាយសំដៅទៅក្រុមគណបក្សប្រឆំាង។

ក្រុមគណបក្សប្រឆំាងដែលបានរួមគ្នានៅពីក្រោយលោក លោក Henrique Capriels Radonski ដែលទទួលបានសម្លេងគំាទ្រតែ ៤៥% ប៉ុណ្ណោះ ទល់នឹងលោក Hugo Chavez ដែលទទួលបានរហូតដល់ទៅ ៥៤%។ ក្រោយពីការ ប្រកាសលទ្ធផលផ្លូវការភ្លាម លោក Radonsky បានទទួលស្គាល់បរាជ័យ របស់ខ្លួននិងអបអរសាទរជ័យជំនះរបស់លោក Chavez។ « ខ្ញុំបាននិយាយរួច ហើយថា ខ្ញុំនឹងគោរពតាម សេចក្តីសម្រេចចិត្តរបស់ប្រជាជនវ៉េណេស៊ុយអេឡា » នេះជាការបញ្ជាក់របស់លោក Radonsky។ មានអាយុ ៥៨ឆ្នំា លោក Hugo Chavez នៅតែជាឥស្សរជនមានវោហារដដែល តែជាមួយនឹងវត្តមានជំងឺមហារីក ប្រចំាកាយ Hugo Chavez ហាក់ដូចជាមានស្ថានភាពទ្រុឌទ្រោមជាងឆ្នំា មុនៗ។ ជាក់ស្តែងនៅក្នុងយុទ្ធនាការបោះឆ្នោតលើកនេះ លោក Chavez មិនសូវមានវត្តមានច្រើនដូចក្នុងយុទ្ធនាការបោះឆ្នោតលើកមុនៗទេ។ម្យ៉ាង ទៀតលោកChavezមានការលំបាកក្នុងការប្រឈមមុខជាមួយគូប្រជែងដ៏ខ្លំាង ម្នាក់ គឺលោក Henrique Capriels Radonski។ លោក Radonski ដែលបានសន្យា ថា លោកនឹងវិលត្រលប់មកវិញនៅក្នុងការបោះឆ្នោតលើកក្រោយទៀត៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close