ធនា​គារ​ពិ​ភព​លោក​ព្យា​ករណ៍​ពី​ការ​រីក​ចម្រើន​សេដ្ឋ​កិច្ច

ធនាគារពិភពលោកបានឲ្យដឹងថា ការយឺតយ៉ាវនៃតម្រូវការនៃការនាំចេញពីអាស៊ី នឹងរារាំងដល់ការរីក ចម្រើនផ្នែកសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ធនាគារពិភពលោកបានព្យាករណ៍ថានឹងមានការរីកចម្រើន ៧.២ ភាគរយនៅឆ្នាំនេះ ដោយថយចុះពី ៨.២ ភាគរយកាលពីឆ្នាំមុន។

ធនាគារពិភពលោកក៏បានឲ្យដឹងផងដែរថាមានហានិភ័យមួយដែលការរីកចម្រើននេះអាច ធ្លាក់ចុះកាន់តែខ្លាំង ប្រសិនបើបញ្ហាប្រាក់បំណុលនៅតំបន់អឺរ៉ូកាន់តែមានភាព អាក្រក់។ ទោះជាយ៉ាងនេះក្តីធនាគារពិភពលោករំពឹងថាតំបន់អាស៊ីនឹងមានការរីក ចម្រើនឡើងវិញដល់ ៧.៦ ភាគរយនៅឆ្នាំ ២០១៣ខាងមុខនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close