ស្ថាបនិកWikileaks គំរាមប្តឹងនាយករដ្ឋមន្ត្រីអូស្រ្តាលី
ស្ថាបនិកគេហទំព័រ Wikileaks លោក Julian Assange បានមានប្រសាសន៍ថា លោកបានពឹងពាក់មេធាវីឲ្យធ្វើការស៊ើបសួរពី របៀបប្តឹងលោកស្រីនាយករដ្ឋ មន្ត្រី អូស្រ្តាលី Julia Gillard ពីបទបង្ខូចកេរ្តិ៍ឈ្មោះហើយ។
សកម្មជនមួយក្រុមដែលមានឈ្មោះថា GetUP ដែលមានន័យថា “ក្រោកឈរឡើង” ត្រូវបានបង្កើតឡើងក្នុងនាមលោក Assange។
ក្រុមសកម្មជននេះបានឲ្យដឹងថារដ្ឋាភិបាលត្រូវតែធានាថាលោកAssange នឹងមិន ត្រូវគេធ្វើបត្យាប័នទៅកាន់សហរដ្ឋអាម៉េរិកនោះទេប្រសិនបើលោកត្រូវបានគេ ចាប់ខ្លួន។
លោក Assange បាននិយាយទៅកាន់សមាជិកក្រុមសកម្មជន GetUP ពីស្ថានទូត អេក្វាឌ៍រប្រចាំទីក្រុងឡុងដ៍ថា ការធ្វើអត្ថាធិប្បាយរបស់លោកស្រី Gillard បានធ្វើ ឲ្យប៉ះពាល់ដល់ដំណើរប្រតិបត្តិការរបស់ គេហទំព័រ Wikileaks។
ក្រុមហ៊ុនកាតឥណទាន Mastercard អូស្ត្រាលីបិទមិនឲ្យជនជាតិអូស្ត្រាលីផ្តល់ អំណោយដល់ Wikileaks ដោយការលើកយកសំដីរបស់លោកស្រី Julia Gillard ធ្វើជាហេតុផល៕ (Radio Australia)