កិច្ច​សន្ទនា​តុមូល​ចេញផ្សាយ​«របាយការណ៍​ថ្មីស្តីពី​ការរិះគន់និង​ច្រានចោលការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង » អ្នក​ជំនាញ​៖អ្វីដែល​ហៅថា “ការ​កាត់​ក្តី​” គឺជា​គំរូអាក្រក់​ដែល​ល្មើសនឹង​ច្បាប់អន្តរជាតិ​

Cambodia News

​ ព្រឹក​ថ្ងៃទី ១៣ ខែ​កក្កដា កិច្ច​សន្ទនា​តុមូល​ស្តីពី​សន្តិសុខ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បើកធ្វើ​នៅក្រុង​​ហុងកុង ដោយ​បាន​ចេញផ្សាយ​«របាយការណ៍​ថ្មីស្តីពី​ការរិះគន់និង​ច្រានចោលការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង » ។ អ្នក​ជំនាញនានា​​ថ្លែង​ថា អ្វីដែល​ហៅថា “ការ​កាត់​ក្តី​” គឺជា​គំរូអាក្រក់​ដែល​ល្មើសនឹង​ច្បាប់អន្តរជាតិ​ ។

របាយការណ៍​នេះបាន​លើក​ឡើង​ថា ក្នុ​ងរយៈពេល​១០​ឆ្នាំ​មក​ “ការកាត់​ក្តី​” នេះមាន​ឥទ្ធិពលតិចតួចបំផុត​ចំពោះ​​ការ​អនុវត្តជាក់ស្តែង​​នៃសហគមន៍អន្តរជាតិ​និង​បណ្តាប្រទេស​នានា​ ក្នុង​ការកាត់ក្តីបន្ទាប់ពីសំណុំ​រឿង​នេះ ​ ស្ថាប័ន​តុលាការនិង​ស្ថាប័ន​មជ្ឈត្តកម្មអន្តរជាតិ​បានចៀងវាង​ការ​លើក​ឡើង​ពី​ “សំណុំ​រឿង​មជ្ឈត្តកម្ម​”នេះ ហើយ​ក្នុ​ងមជ្ឈដ្ឋាន​សិក្សាស្រាវជ្រាវបានប្រ​​កាន់​អាកប្បកិរិយា​រិះគន់​ជា​ទូទៅ​ចំពោះការ​​សន្និដាន​ខាង​ផ្លូវច្បាប់ក្នុ​ងករណី​នេះ ។

ថ្លែង​ក្នុង​សុន្ទរកថា​គន្លឹះ លោក Qi Dahai អគ្គនាយក​នៃ​​អគ្គនាយក​ដ្ឋាននីតិកម្មនៃ​ក្រសួង​ការ​បរទេស​ចិន​បាន​លើក​ឡើង​ថា តាម​ពិត​ទៅ អ្វីដែលហៅថា “ការកាត់ក្តី​”​នៃ “សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” ជា​ឧបាយកលនយោបាយដែល​ជ្រកក្រោមស្លាកច្បាប់ ។ “តុលាការ​មជ្ឈត្តកម្ម​” រំលោភដែន​យុត្តាធិការ​ និង​ប្រើ​ច្បាប់អន្តរជាតិ​ដោយ​ខុស​ឆ្គង​ ហើយ​បាន​ធ្វើ​ “ការកាត់​ក្តី​” ដោយ​ខុស​​ច្បាប់​និង​គ្មាន​ប្រសិទ្ធភាព ។ ការ​ដែល​ប្រទេស​ចិន​មិន​ទទួល​យក​ ​មិន​ចូល​រួម​ “មជ្ឈត្តកម្ម​” និង​មិន​​ទទួល​ស្គាល់​ “ការកាត់ក្តី ” នេះជា​វិធានការ​ដ៏ត្រឹមត្រូវ​ដើម្បីគាំពារបូរណភាពនិង​កិត្យានុភាពនៃ​ច្បាប់អន្តរជាតិ​ និង​ «អនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ » ។ ប៉ុន្តែ ប្រទេស​មួយ​ចំនួន​តូច ដូច​ជា​អាមេរិក​ និង​ហ្វីលី

ពីន​ជា​ដើម​នៅតែ​ឃោសនា​បំប៉ោង​ពី​ “ការ​កាត់ក្តី​”នេះជា​បន្តបន្ទាប់ ទាក់ទិន​នឹង​រឿង​នេះ ប្រទេសចិន​ចាំបាច់ត្រូវ​រិះគន់និងច្រានចោលជា​បន្តបន្ទាប់​ ដើម្បី​គាំពារសមភាពនិងយុត្តិធម៌ ក៏ដូច​ជា​កែតម្រូវ​សាធារណមតិ​អន្តរជាតិ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close