ផល​ប៉ះពាល់​នៃ​វត្ថមាន​ទាហាន​អាម៉េរិក​ទៅលើ​សហគមន៍​ពលរដ្ឋ​​អូស្រ្តាលី

លទ្ធផលនៃការអង្កេតមួយបង្ហាញថាផល ប៉ះពាល់អវិជ្ជមានដល់សហគមន៍ ដោយសារតែមានវត្តទាហានជើងទឹកអាម៉េរិកនៅភាគខាងប្រទេសអូស្រ្តាលីនោះ ទំនងនឹងមានទ្រង់ទ្រាយធំពេញទំហឹង ប្រសិនបើចំនួនទាហានតិចជាង២ពាន់នាក់។

ក្រសួងការពារជាតិអូស្រ្តាលី បានចេញរបាយការណ៍មួយថា បានពិនិត្យមើលអំពីផល ប៉ះពាល់ដល់សង្គមពីការមានវត្តមានរបស់ទាហាន ជើងទឹកអាម៉េរិកចំនួន២៥០នាក់ ដែលបានចំណាយពេលធ្វើការហ្វឹកហាត់ រយៈពេល៦ខែក្នុងឆ្នាំនេះ។ ចំនួននេះគឺជា ក្រុមដំបូងនៃទាហានសរុបចំនួន២៥០០នាក់ ត្រូវពង្រាយនៅត្រឹមឆ្នាំ២០១៧។

ការអង្កេតនេះបានរកឃើញផល ប៉ះពាល់ដល់សង្គមមានតិចតូចនិងករណីខ្លះមិន ចាំបាច់យកចិត្តទុកដាក់ឡើយ។ ប៉ុន្តែគេបានរកឃើញកត្តាហានិភ័យចំនួន១០ ដោយសារវត្តមានកងទ័ព អាម៉េរិកដែលក្នុងនោះមានការរំលោភ ផ្លូវភេទផង ដែរ។

យ៉ាងណាមិញ ក្ដីបារម្ភភាគច្រើននិងមិនកើតមានឡើងជាយថាហេតុឡើយ លុះគ្រា ណាតែចំនួនទាហានបានកើនឡើងដល់២៥០០នាក់ក្នុងពេលតែមួយ។ របាយការណ៍ និយាយថាការចូលរួមរបស់សហគមន៍នឹងអាចដើរតួនាទីសំខាន់នៅ ពេលដែលចំនួន ទាហានកើឡើងនៅឆ្នាំខាងមុខ៕ (Radio Australia)

Related Articles

Back to top button
Close
Close