ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»
Cambodia News
ថ្ងៃទី១០ ខែកក្កដា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពី«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»។
លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» គឺខុសច្បាប់ មិនមានសុពលភាព និងគ្មានការរឹតត្បិតខាងផ្លូវច្បាប់ ។ ប្រទេសចិនមិនទទួលយក ហើយក៏មិនទទួលស្គាល់ដែរ។ប្រទេសចិនក៏មិនទទួលយកការទាមទារ ឬសកម្មភាពណាមួយដែលផ្អែកលើ«ការកាតក្តី»នេះឡើយ។
ការតាក់តែង «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» គឺជាវិធានការសំខាន់មួយដើម្បីអនុវត្ត«សេចក្តីប្រកាសប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ហើយក៏ជាគំនិតឯកភាពរួមដ៏សំខាន់រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានផងដែរ។ អ្វីដែល
ហៅថា«សំណុំរឿងមជ្ឈត្តកម្ម»គ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយនឹង «ក្រមប្រតិបត្តិ» ហើយហ្វីលីពីនមិនគួរប្រើប្រាស់វាដើម្បីបង្កជាឧបសគ្គដល់ការឈានទៅរកការសម្រេចបាននូវ «ក្រមប្រតិបត្តិ» នោះទេ៕