មតិថ្មីមួយទៀតថាការបញ្ជូនទ័ពទៅអាហ្វហ្គានីស្ថានមិនការពារអូស្រ្តាលីពីអំពើភេរវកម្មបានទេ
គណបក្សបរិស្ថាននិយមហៅថា Greens Party នៅប្រទេសអូស្រ្តាលីដែលជាគណ បក្សប្រឆាំងតូច និយាយថាប្រទេសអូស្រ្តាលីមិនអាចការពារខ្លួន បានពីអំពើភេរវកម្ម ទេ ដោយបញ្ជូនសារការទាហានទៅប្រទេសអាហ្វហ្គានីស្ថាននោះ។
ប្រធានគណបក្ស Greens លោកស្រី Christine Milne ថ្លែងថា ភេរវកម្មបានរីករាល ដាលរួចស្រេចទៅហើយ ហើយ ប្រទេសអូស្រ្តាលីក៏បានបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយដែរជូនដល់ ប្រទេសសម្ពន្ធមិត្តរបស់ខ្លួន។
លោកស្រី Christine Milne មានប្រសាសន៍ថា សន្ដិសុខនៅក្នុងប្រទេស អាហ្វហ្គា នីស្ថាននិងជីវិតរបស់ជនស៊ីវិលនឹងមិនអាចទទួលបាននូវភាពប្រសើរនៅត្រឹមឆ្នាំ ២០១៤ ជាពេលដែលត្រូវដកកងទ័ពបរទេសបណ្ដើរៗ ហើយជីវិតរបស់ទាហានអូស្រ្តាលីទៀត សោតក៏មិនត្រូវឲ្យនៅប្រឈមមុខ នឹងគ្រោះថ្នាក់តទៀតដែរ៕
(Radio Australia)