រឿងរ៉ាវរបស់លោកXi Jinping ជាមួយអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
Cambodia News
ធនធានមនុស្សគឺជាធនធានចម្បង ហើយប្រភពនៃការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺស្ថិតនៅលើមនុស្ស។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មក លោកXi Jinping ប្រធានរដ្ឋចិនតែងតែធ្វើការផ្លាស់ប្តូរដ៏ស្មោះស្ម័គ្រជាមួយអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅជួរមុខ និងណែនាំបុព្វហេតុវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនឱ្យឆ្ពោះទៅមុខ និងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។
លោកXi Jinping បានចង្អុលបង្ហាញថា ការអភិវឌែ្ឍដោយខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ទីបំផុតអាស្រ័យលើធនធានមនុស្សខាងច្នៃប្រឌិតថ្មីកម្រិតខ្ពស់ ដែលបានលើកទឹកចិត្តអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យមានក្តីប្រាថ្នា មានឧត្តមគតិនិងមានឆន្ទដ៏មោះមុតក្នុងការពុះពារឧបសគ្គ។ចាប់ពីការផ្តែផ្តាំអ្នកជំនាញឧស្សាហកម្មគ្រាប់ពូជឱ្យស្រាវជ្រាវកាន់តែស៊ីជម្រៅអំពីការបង្កាត់ពូជ និងការគាំទ្រការសិក្សាស្រាវជ្រាវជាមូលដ្ឋានពិសេស រហូតដល់ការលើកទឹកចិត្តក្រុមអវកាសឱ្យស្វែងរកក្តីសុបិន្តនៅក្នុងលំហអវកាសជ្រៅ និងលើកទឹកចិត្តក្រុមឧស្សាហកម្មកម្មន្តសាលឱ្យឈានដល់កម្រិតបច្ចេកវិទ្យាថ្មី អ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាច្រើនបានចងចាំការផ្តែផ្តាំទាំងនេះ ដោយបានបន្តពុះពារឧបសគ្គខាងបច្ចេកវិទ្យាស្នូលនិងជំរុញឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនសម្រេចបាននូវការលោតផ្លោះពីការរត់តាមពីក្រោយទៅជាការរត់ទន្ទឹមគ្នា រហូតដល់ការនាំមុខក្នុងពិភពលោក។
លោកXi Jinping បានបន្តធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាធ្វើឱ្យកំណែទម្រង់ប្រព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានភាពកាន់តែស៊ីជម្រៅ បំបែករបាំងខាងការសិក្សាស្រាវជ្រាវនិងកែលម្អយន្តការបណ្តុះបណ្តាល លើកទឹកចិត្ត និងការធានាធនធាមនុស្ស ដោយផ្តល់ការធានាយ៉ាងរឹងមាំសម្រាប់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រក្នុងការផ្តោតសំខាន់ទៅលើនវានុវត្តន៍។ ទន្ទឹមនឹងនេះ ផ្សព្វផ្សាយដោយពេញទំហឹងនូវស្មារតីរបស់អ្នកវិទ្យាសាស្ត្រ បន្តវេនគោលបំណងដើមអំពីការបម្រើប្រទេសជាតិតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ។ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃភាពបើកចំហនិងបរិយាប័ន្ន លោកXi Jinpingបានជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ប្រទេសចិនដោយពឹងផ្អែកលើខ្លួនឯង និងឱបក្រសោបពិភពលោក ដោយធ្វើឱ្យសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដូចជាបច្ចេកវិទ្យាJuncaoនិងបេសកកម្មវិទ្យាសាស្ត្រអង់តាក់ទិកផ្តល់ផលប្រយោជន៍ដល់ពិភពលោក និងរួមចំណែកជាកម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕
