បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu
Cambodia News
ល្ខោន Qunqu ដែលមានប្រវត្តិជាង ៦០០ ឆ្នាំ ត្រូវបានប្រសិទ្ធនាមថា “បុព្វបុរស នៃល្ខោនរយប្រភេទ”។ នៅក្នុងខែឧសភា ឆ្នាំ ២០០១ ល្ខោន Qunqu ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះស្នាដៃតំណាងជុំដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី និងបង្រៀនតៗគ្នាតាមមាត់របស់មនុស្សជាតិ។
ផ្សារឃុំយ៉ានថូ ស្រុកយ៉ុងជា ខេត្តហ្សេជាំង គឺជាកន្លែងកំណើតនៃល្ខោន Yongjia Qunqu។ នៅក្នុងខែឧសភា ឆ្នាំ ២០០៥ លោក Xi Jinping ដែលជាអតីតលេខាធិការ នៃគណៈកម្មការបក្សខេត្តហ្សេជាំងបានទៅចុះត្រួតពិនិត្យ និងស្វែងយល់អំពីការងារនៅស្រុកយ៉ុងជា។ នៅពេលនោះ ការសម្តែងល្ខោន Yongjia Qunqu កំពុងត្រូវបានរៀបចំឡើងនៅផ្សារឃុំយ៉ានថូ។ លោក Xi Jinping បានចូលអង្គុយនៅកន្លែងទស្សនិកជនដោយស្ងៀមស្ងាត់ និងទស្សនាការសម្តែងជាមួយអ្នកភូមិ។
ពេលសំណេះសំណាលជាមួយលោក Xi Jinping អ្នកសម្តែងជើងចាស់លោកស្រី Lin Meimei បាននិយាយអំពីការលំបាកក្នុងការអភិរក្ស និងបន្តវេនល្ខោន Qunqu ថា ខ្វះអ្នកសម្តែងវ័យក្មេង ខ្វះក្រុមសម្តែងដែលមាសមាជិកគ្រប់គ្រាន់ និងខ្វះអ្នកបន្តវេន។ «តើត្រូវការមនុស្សប៉ុន្មាននាក់ដើម្បីបង្កើតក្រុមសម្តែងពិតប្រាកដ?» លោក Xi Jinping បានសួរបន្ទាប់ពីស្តាប់ហើយ។ លោកស្រី Lin Meimei បានឆ្លើយតបថា «មានកន្លែងការងារចំនួន ៣០ នាក់ គឺគ្រប់គ្រាន់សម្រាប់ការសម្តែងជាមូលដ្ឋាន»។
ជាងដប់ថ្ងៃក្រោយមក លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំចំពោះ «របាយការណ៍ស្តីពីការជួយសង្គ្រោះ ស្តារនិងអភិវឌ្ឍល្ខោន Yongjia Qunqu » ដោយបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការការពារល្ខោន Yongjia Qunqu គួរតែត្រូវបានដាក់បញ្ចូលក្នុងផែនការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តយើង»។ ក្រុមល្ខោន Yongjia Qunqu ត្រូវបានស្ដារឡើងវិញ ដោយសមាជិកកើនឡើងដល់ ៣៨ នាក់ ហើយបានជ្រើសរើសអ្នកសម្តែងវ័យក្មេងនៅទូទាំងប្រទេសចិន។
ដើម្បីឱ្យល្ខោន Qunqu រក្សាភាពរស់រវើករបស់ខ្លួន វាមិនត្រឹមតែត្រូវការការអភិរក្សនិងបន្តវេនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការភាពច្នៃប្រឌិតផងដែរ។ រោងមហោស្រពល្ខោន Qunqu នៃក្រុងស៊ូចូវខេត្តជាំងស៊ូ បានធ្វើការច្នៃប្រឌិតថ្មីចំពោះល្ខោន Qunqu ប្រពៃណី ដោយបង្កើតកំណែយុវវ័យនៃល្ខោនប្រពៃណី«ខ្ចូលផ្កាប៉េអូនី»( «The Peony Pavilion» ) ដែលមានប្រវត្តិជាង៤០០ឆ្នាំ។
នៅក្នុងមហាសន្និបាតសភាទាំងពីរប្រចាំឆ្នាំ ២០២៥ តំណាងសភាប្រជាជនមួយរូបបានរាយការណ៍ទៅកាន់លោក Xi Jinping អំពីភាពជោគជ័យនៃកំណែយុវវ័យនៃល្ខោន «ខ្ចូលផ្កាប៉េអូនី»។ លោក Xi Jinping បានមានប្រសាសន៍ថា “កំណែថ្មីនេះ ពិតជាត្រូវបានយុវវ័យចូលចិត្តណាស់។ ឆាកសម្តែង សំលៀកបំពាក់ និងតួអង្គទាំងអស់សុទ្ធតែស្រស់ស្អាតខ្លាំងណាស់”។
ល្ខោន Kunqu ដែលមានប្រភពមកពីទីក្រុងទឹកនៃខេត្ត Zhejiang នឹងបន្តវេននៅប្រទេសចិនពីមួយជំនាន់ទៅមួយជំនាន់៕

