ប៉ូលិសចាប់ជនល្មើសដុតបំផ្លាញវត្តព្រះពុទ្ធក្នុងប្រទេសបង់ក្លាដេស
ប៉ូលិសប្រទេសបង់ក្លាដេសឲ្យដឹងថា ខ្លួនបានចាប់មនុស្សជិត៣០០នាក់ បន្ទាប់ ពីហ្វូងសាសនិកឥស្លាម វាយប្រហារលើវត្តនិងផ្ទះរបស់ពុទ្ធសាសនិកជាច្រើន ដែលជាអ្វី ដែលមេដឹកនាំពុទ្ធសាសនា ថ្កោលទោសថា ជាអំពើហិង្សាដ៏អាក្រក់ បំផុតប្រឆាំងនឹងសហគមន៍ ចាប់តាំងពីប្រទេសនេះ ទទួលបានទទួលឯករាជ្យមក។
យ៉ាងហោចណាស់លំនៅដ្ឋានរបស់ពុទ្ធសាសនិក ២០ខ្នង រងការដុត បំផ្លាញ ចំណែកឯហាងទំនិញជាច្រើនបានគេការលួចអីវ៉ាន់។ លំនៅដ្ឋានប្រហែល ១០០ខ្នងទៀតរងការខូចខាតក្នុងអំឡុងពេលនៃការវាយប្រហារដែលចូលរួមដោយ ហ្វូងមនុស្សចំនួន ២ម៉ឺន៥ពាន់នាក់។
អំពើហិង្សា ទាំងនេះ ក្រោយមកបានរាលដាលដល់ទីប្រជុំជនចំនួន ៥កន្លែងទៀត និងភូមិជាច្រើនកន្លែង បន្ទាប់ពីមានការអះអាងថា ពុទ្ធសាសនិកវ័យក្មេងម្នាក់ បានបញ្ចូលរូបថត ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គម្ពីរសាសនាឥស្លាម នៅលើ Facebook ។
រដ្ឋមន្ត្រីមហាផ្ទៃ បានទម្លាក់កំហុសលើក្រុមឥស្លាមជ្រុលនិយមចំពោះការវាយ ប្រហារនេះ។
ពុទ្ធសាសនិកក្នុងប្រទេសបង់ក្លាដេស មានចំនួនតិចជាងមួយភាគរយនៃចំនួន ប្រជាជន សរុបក្នុងប្រទេស៕ (Radio Australia)