ដានជើងវប្បធម៌របស់លោកXi Jinping ៖ត្រូវតែ​ការពារ បន្តវេន ​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​នូវកំណ​ប់​ទ្រព្យវប្បធម៌ចិនទាំងនេះ

Cambodia News

នៅខែឧសភា ឆ្នាំ២០២៥ លោកXi Jinping​​ប្រធានរដ្ឋចិន​បាន​ទៅទស្សនា​រូងភ្នំ​Longmen​នៅ​ទីក្រុងLuoyang ខេត្តHenan។​នៅ​​មុខ​រូងភ្នំ​Binyang លោក​បាន​រំលឹក​ពី​បទពិសោធន៍​ក្នុង​ការការពារ​សិលាចារឹករាជវង្សSui​នៅពេលដែលលោកធ្វើការនៅស្រុកZhengding ខេត្តHebei​ ហើយ​បានសង្កត់ធ្ងន់ថា “យើងត្រូវតែការពារ បន្តវេន​និងផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នូវ​ទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ”។

ចាប់ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើកទី១៨មក​ ​ចាប់ពី​ទីក្រុងHepu​ភូមិភាគ​ស្វយ័ត​Guangxi​​ដល់​វិកិណ្ណដ្ឋានYinxu​ខេត្តHenan ពីវិកិណ្ណដ្ឋានSanxingdui​ខេត្តSichuanដល់​ស្រុកYunmeng​ខេត្ត​Hubei ដានជើង​វប្បធម៌​របស់លោក​Xi ​Jinpingបានគ្របដណ្តប់លើទីតាំងសំខាន់ៗនៃ​អរិយធម៌ចិន ដែលបាន​បង្ហាញពី​ការគិតគូរយ៉ាងស៊ីជម្រៅរបស់លោកដែល​ទទួល​​ខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងប្រជាជន។

នៅឆ្នាំ២០២៥ រូងភ្នំLongmenបានទទួលភ្ញៀវទេសចរជាង៨៥១ម៉ឺននាក់ ហើយ​ការរួមបញ្ចូលគ្នានៃវប្បធម៌​និងទេសចរណ៍​កំពុង​ក្លាយជា​ឧស្សាហកម្មសសរស្តម្ភ​ ឧស្សាហកម្មចិញ្ចឹមជីវិត​របស់​ប្រជាជន​និងឧស្សាហកម្ម​ដែល​ផ្តល់​សុភមង្គល។

ការ​ការពារ បន្តវេន​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​នូវ​ទ្រព្យ​សម្បត្តិវប្បធម៌ចិនទាំងនេះ​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​ការពារ​វត្ថុបុរាណ​ជំនាន់នីមួយៗ ដែល​នឹងធ្វើ​ឱ្យវប្បធម៌ចិន​ភ្លឺចែងចាំង​ថែមទៀតនៅក្នុងយុគសម័យថ្មី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close