រាជរដ្ឋាភិបាលកបានយកចិត្តទុកដាក់ការពារពលករខ្មែរឱ្យរួចផុតពីការជួញដូរ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ ៖ ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការផ្ដល់ធាតុចូលទៅក្នុងសេចក្ដីព្រាងកម្មវិធីនៃវគ្គអប់រំ ណែនាំតម្រង់ទិសមុនចេញដំណើររបស់ពលករ នៅសណ្ឋាគារសាន់វេ នៅព្រឹកថ្ងៃទី០៣ តុលា ២០១២ឯកឧត្ដម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានការងារក្រុមការងារទេសន្តរប្រវេសន៍ការងារក្រសួង កន្លងមក បានខិតខំប្រឹងប្រែងរហូតបានសម្រេចការងារជាស្ថាពរ។ ឯកសារគោលនយោបាយស្ដីពីទេសន្តរប្រវេសន៍សម្រាប់កម្ពុជា ឯកសារនែនាំតម្រង់ទិសមុនចេញដំណើរសម្រាប់ពលករទេសន្តរប្រវេសន៍ គំរូកិច្ចសន្យាសេវារកកាងារឱ្យធ្វើ និងឯកសារនែនាំដ៍ទៃទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអង្គការអន្តរជាតិអង្គការ វិជ្ជាជីវៈពាក់ពន្ធ័នានា។
ឯកឧត្ដម បានបន្តថា ដោយមានការយកចិត្តទុកដាក់ក៍ដូចជាការការពារពលករខ្មែរឱ្យរួច ផុតពីការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស ការជួញដូរផ្លូវភេទ និងការកេងកម្លាំងពលកម្មរាជរដ្ឋាភិបាល បានចេញអនុក្រឹតលេខ ១៩០ អន ក្រ.ប.ក ស្ដីពីការគ្រប់គ្រង និងបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើស ឯកជនដែលបានកំណត់ច្បាស់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើការ បញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសដោយមានកិច្ចសហការជាមួយក្រសួង ស្ថាបន័ពាក់ពន្ធ័ជាពិសេសត្រូវរៀបចំចេញប្រកាសឬសារាចរនែនាំ ដើម្បីគ្រប់គ្រងដំណើរការជ្រើសរើស បណ្ដុះបណ្ដាលបញ្ជូន និងការពារពលករឱ្យបានកាន់តែប្រសើរឡើង៕