អូស្រ្តាលីស្វាគមន៍ចំពោះសមាជិកភាពរបស់ប្រទេសឡាវក្នុងអង្គការពាណិជ្ជកម្មពិភពលោក
រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី សម្ដែងនូវការស្វាគមន៍ ចំពោះការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឲ្យ ប្រទេសឡាវក្លាយទៅជាប្រទេស សមាជិកមួយនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ប្រទេសឡាវបានចំណាយ ពេល១៥ឆ្នាំមកហើយ ដើម្បីចរចាសុំចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភព លោក។មានការរំពឹងថា សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនឹងអនុម័ត ជា ផ្លូវ ការដើម្បីទទួលយកសមាជិកភាពពីប្រទេសឡាវនៅ ខែក្រោយនេះ៕ (Radio Australia)