រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតជាផ្លូវការនូវក្រុមការងារទេសន្តរប្រវេសន៍
Cambodia News
ដោយ៖ ហេង នាង
នៅថ្ងៃទី២៦ កញ្ញា ២០១២នេះលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលដែលរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាផ្លូវការនូវក្រុមការងារទេសន្តរប្រវេសន៍ ដើម្បីលើកកម្ពស់ និងការពារសុវត្ថិភាព សិទ្ធិនិងផលប្រយោជន៍របស់ជនទេសន្តរប្រវេសន៍កម្ពុជា។
កន្លងមកមានពលករទេសន្តរប្រវេសន៍កម្ពុជា បានទទួលរងការធ្វើទារុណកម្មពីសំណាក់ថៅកែ និងជនទុច្ចរិតមួយចំនួន ដែលគេជួញដូរទៅធ្វើការមិនស្របច្បាប់ជាពិសេសនៅប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី និងជាញឹកញាប់ ប៉ុន្តែពេលនេះត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសទាំងនោះជួយសង្រ្គោះ និងបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ៕
យោងតាមរបាយការណ៍របស់ប៉ូលិសកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១២ មានមនុស្សចំនួន១១៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរមនុស្សខុសច្បាប់៕