តៃវ៉ាន់​ជ្រៀតជ្រែក​ចូល​ក្នុង​វិបត្តិ​រវាង​ចិន និង​ជប៉ុន​ក្នុង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគូ ឬ ទាវយូ

វិបត្តិរវាងចិន និងជប៉ុននៅក្នុងជម្លោះដណ្តើមទីប្រជុំកោះសេនកាគូ ឬ ទាវយូ បានកើនមួយកម្រិតថែមទៀត។ បន្ទាប់ពីនាវាចិនបានបើកចូលក្នុងដែនសមុទ្រជប៉ុន កាលពីថ្ងៃច័ន្ទទី២៤កញ្ញាមកឥឡូវនេះដល់វេនតៃវ៉ាន់ម្តងដែលបានបញ្ជូននាវា នេសាទ អមដំណើរដោយនាវាឆ្មំាសមុទ្ររបស់ខ្លួនទៅកាន់ដែនសមុទ្រជប៉ុន នោះ។

បើយោងតាមលោក Osamu Fujimura អ្នកនំាពាក្យរដ្ឋាភិបាលជប៉ុនមាននាវា ឆ្មំាសមុទ្រតៃវ៉ាន់ចំនួន៨គ្រឿង និងនាវានេសាទតៃវ៉ាន់ប្រមាណជា៤០គ្រឿង ជាមួយនឹងអ្នកនេសាទតៃវ៉ាន់ ៣០០នាក់បានបើកចូលក្នុងដែនសមុទ្រជប៉ុននៅ វេលាម៉ោង ៩ព្រឹក ម៉ោងក្នុងប្រទេសជប៉ុន។ នៅលើនាវានីមួយៗ គេសង្កេតឃើញ មានដោតទង់ជាតិតៃវ៉ាន់ ជាមួយនឹងពាក្យស្លោកថា « យើងសច្ចាការពារទីប្រ ជុំកោះទាវយូ »។ នៅពេលដែលនាវាតៃវ៉ាន់កំពុងរំកិលខ្លួនចូលកាន់តែជិតក្នុង ដែនសមុទ្រជប៉ុន កងឆ្មំាសមុទ្រជប៉ុនក៏បានស្រែកព្រមានកុំឲ្យពួកគេចូលជ្រៅ ថែមទៀត ដោយបានប្រើកាណុងបាញ់ទឹកបណ្តេញពួកគេចេញវិញ។ កងឆ្មំា សមុទ្រ តៃវ៉ាន់ក៏បានប្រើកាណុងបាញ់ទឹកតបវិញ និងស្រែកវិញថា « នេះជាដែនសមុទ្រ របស់តៃវ៉ាន់ ហើយពួកយើងមានសិទ្ធិមកកាន់ទីនេះ »។

ក្នុងពេលជាមួយគ្នានេះលោក Fujimura ក៏បានទាក់ទងទីក្រុងតៃប៉ិកដើម្បី បញ្ជាក់ ជាថ្មីម្តងទៀត អំពីអធិបតេយ្យរបស់ប្រទេសជប៉ុនលើទីប្រជុំកោះសេនកាគូ។ ម្យ៉ាងទៀត លោក Fujimura ក៏បានរំលឹកឡើងវិញអំពីទំនាក់ទំនងល្អរវាងជប៉ុន និងតៃវ៉ាន់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងជម្លោះ ដែន ដី។ ជម្លោះដែនដីដែលផ្តោតសំខាន់លើទីប្រជុំកោះសេនកាគូ ជាភាសាជប៉ុន ឬ ទាវយូ ជាភាសាចិន។ អ្វីជាការកត់សម្គាល់ នេះជាលើកទីមួយហើយដែលមាននាវាតៃ វ៉ាន់ជាច្រើនគ្រឿងហ៊ានបានបើក ចូលកៀកទីប្រជុំកោះកំពុងមានជម្លោះ នោះ។ គួរជម្រាបជូនថា កាលពីឆ្នំា ១៩៩៦ គេធ្លាប់ឃើញមានព្រឹត្តិការណ៍ របៀបនេះម្តងហើយដែលកាលណោះ មាននាវាប្រមាណជា ៤០គ្រឿងរួមគ្នាមក ពី តៃវ៉ាន់ និងហុងកុង។

យ៉ាងណាក៏ដោយ ការជ្រៀតជ្រែកពីសំណាក់តៃវ៉ាន់នៅក្នុងជម្លោះ ដណ្តើមទីប្រជុំកោះ សេនកាគូ ឬ ទាវយូពេលនេះបានកើតមានឡើង ចំពេលដែលចិន និងជប៉ុនកំពុងដំឡើងសរសៃ កដាក់គ្នាយ៉ាងខ្លំាងក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ ពិសេស បន្ទាប់ពីទីក្រុងតូក្យូមានគម្រោងទិញកោះ មួយចំនួននៃទីប្រជុំកោះ សេនកាគូ ឬ ទាវយូពីម្ចាស់ជាជនជាតិជប៉ុនមកធ្វើជា សម្បត្តិរបស់រដ្ឋ។តែក្រុមអ្នកវិភាគបានមើលឃើញថា ទីក្រុងតៃប៉ិក និងប៉េកំាង ហាក់ដូចជាបាននិងកំពុងពួតដៃគ្នាដាក់គំនាបលើទីក្រុង តូក្យូ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close