ក្រុមអ្នកភូមិបឹងកក់ និង​​បុរីកីឡាស្នើឲ្យរដ្ឋាភិបាល​​បញ្ឈប់ជម្លោះបញ្ហាដីធ្លី

Cambodia News

ដោយ៖ ហេង នាង

ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ និងអតីតបុរីកីឡា បានជួបជុំគ្នាមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ ដើម្បី ស្នើឲ្យម្ចាស់ជំនួយដែលកំពុងប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងរដ្ឋាភិបាលនៅថ្ងៃទី២៦ កញ្ញានេះ អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយជម្លោះដីធ្លី និងសុំដោះលែងតំណាងពួកគេ ២នាក់ឲ្យមានសេរីភាពវិញ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា ករណីជម្លោះដីនៅសហគមន៍ទាំងពីរនោះ មន្ត្រីជំនាញកំពុងចុះសិក្សា និងដោះស្រាយជាបន្តបន្ទាប់ហើយ។ ប៉ុន្តែមានមន្ត្រីអង្គការសង្គមស៊ីវិលដែលតាមដានករណីនេះកំពុងមានការព្រួយបារម្ភពី ស្ថានភាពជម្លោះដីនៅសហគមន៍ពីរនេះ។

សូមរំលឹកថា សកម្មជនដីធ្លីនៅតំបន់បឹងកក់គឺអ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគាព្រៃសរ តាំងពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២ ដោយចោទប្រកាន់ ពីបទហឹង្សាដោយចេតនា។ សកម្មជនដីធ្លី នៅអតីតបុរីកីឡា គឺអ្នកស្រីទឹម សាក់មុនី ត្រូវបានឃុំខ្លួននៅថ្ងៃទី០៥ ខែកញ្ញា ក្រោមបណ្តឹងក្រុមហ៊ុនផានអ៊ីម៉ិច ចោទពីបទញុះញង់ ឲ្យមានបទឧក្រិដ្ឋ៕

Related Articles

Back to top button
Close
Close