អ្នក​ឆ្លងនៅភ្នំពេញ ៣១០នាក់​ពី​ម្សិល​មិញ​ឆ្លង​ខ្លាំងចេញពីសង្កាត់ចំ​នួន​៣

សង្កាត់ទួលសង្កែទី១, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់ចោមចៅ៣

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៧ ឧសភា ២០២១) ៖ តាម​សេចក្ដីជូនដំណឹងរបស់​រដ្ឋបាល​រាជ​ធានី​ភ្នំ​ពេញ​​ កាល​ពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បាន​ឲ្យ​ដឹង​ថា នៅរាជធានីភ្នំពេញបាន​រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះសង្កាត់ដែលមានអ្នកវិជ្ជមានច្រើនជាងគេគឺ៖

– សង្កាត់ទួលសង្កែទី១ចំនួន ៣៩នាក់ ។

– សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន២៣នាក់

– សង្កាត់ចោមចៅ៣ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៧៩នាក់

រដ្ឋបាលរាជធានីភ្នំពេញ ក៏​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់​ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕

 

 

 

Related Articles

Back to top button
Close
Close