ប្រជាជាតិ មហា​អនុតំបន់​ទន្លេ​មេគង្គ​ជជែក​គ្នា​​ពី​ការ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស

ភ្នំពេញ (១១ មករា ២០១២): មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌របស់​​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១១ មករា នេះ​បានបង្ហាញ​​ពី​របៀប​​ដែល​ទីភ្នាក់ងារ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​ទីភ្នាក់ងារ​ជួយ​​ជនរងគ្រោះ ធ្វើការ​ចូលរួម​ឲ្យ​មាន​ប្រសិទ្ធភាព នៅក្នុង​ការឆ្លើយតប​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ ៖ ​កម្ពុជា ឡាវ វៀតណាម ថៃ ភូមា និង​ចិនរួមមាន​កម្ពុជា ឡាវ វៀតណាម ថៃ ភូមា និង​ចិន​។

ថ្លែង​នៅឯ​សិក្ខាសាលា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិលើ​ការស៊ើបអង្កេត និង​ការ​ផ្ដន្ទាទោស​​ករណី​ជួញដូរ​មនុស្ស នៅក្នុង​អនុតំបន់​ទន្លេមេគង្គ​នៅឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃគឺថ្ងៃទី​១១-១៣ ខែមករា ឆ្នាំ​២០១២ នេះ លោក អង្គ វង្សវឌ្ឍានា ​​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​​បាន​និយាយថា កន្លងមក មាន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ទីភ្នាក់ងារ​អន្តរជាតិ​ជាច្រើនបាននិងកំពុង​បន្ត​ការសហការ​ផ្ដល់​ការគាំទ្រ​ដំណើរការនេះ។

លោកបន្តថា សកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រោម​ដំណើរការ​ខម​មី​ត ត្រូវ​រៀបចំឡើង និង​អនុវត្ត​តាមរយៈ​ភាពជា​ដៃគូ​ថ្មី រវាង​រាជរដ្ឋាភិបាល​មហា​អនុតំបន់​ទន្លេមេគង្គ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

លោក​ បញ្ជាក់ថា សិក្ខាសាលា​នាពេលនេះ គឺជា​ឧទាហរណ៍​មួយ​ក្នុង​ជំហាន​ដែល​កំពុង​ត្រូវបាន​អនុវត្ត ដើម្បី​ការកំណត់​ការវិវត្តន៍​ដែល​បានធ្វើ​កន្លងមក ក្នុង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​កំណត់​វិស័យ​ដែល​គួរ​ពង្រឹង​បន្ថែម​៕

Related Articles

Back to top button
Close
Close