តៃវ៉ាន់​បាតុកម្ម​ទាម​ទារ​ប្រជុំ​កោះ​ Senkaku

នាវាតៃវ៉ាន់ប្រហែល ៤០ ទៅ ៥០គ្រឿង បានឆ្លងចូលដែនទឹកជប៉ុនជិត ប្រជុំកោះ ដែលមានជម្លោះនៅសមុទ្រចិនខាងកើត ដោយមិនអើពើនឹងការបញ្ជារបស់កង ល្បាត ជប៉ុន ឲ្យចាកចេញពីតំបន់នោះឡើយ។

ហ្វូងទូកនេសាទនិងនាវាកងល្បាតតៃវ៉ាន់បានធ្វើដំណើរទៅតំបន់នោះដើម្បី បង្ហាញ ពីការទាមទាររបស់ខ្លួនលើប្រជុំកោះ Senkaku ដែលកំពុងកាន់កាប់ដោយជប៉ុន។

ប្រជុំកោះដែលពុំមានមនុស្សរស់នៅ នៅសមុទ្រចិនខាងជើង ក៏ត្រូវចិនទាមទារផង ដែរដែលពេលថ្មីៗនេះ មានការខឹងសម្បាជាខ្លាំង ដោយសារការដែលរដ្ឋាភិបាល ជប៉ុនចង់ទិញកោះនោះមកធ្វើជាកម្មសិទ្ធិ របស់ខ្លួន៕ (Radio Australia)

Related Articles

Back to top button
Close
Close