ថៃ៖« អំពើភេរវកម្មសម្លាប់មនុស្សជាថ្មីនៅប៉ែកខាងត្បូងដែលសម្បូរពួកម៉ូស្លីមរស់នៅ »
តំបន់ប៉ែកខាងត្បូងប្រទេសថៃដែលសម្បូរ ដោយអ្នកកាន់សាសនាអ៊ីស្លាម នៅបានរងអំពើភេរវកម្មបំផ្ទុះរថយន្តជា ថ្មីកាលពីថ្ងៃសុក្រ ទី២១ កញ្ញាម្សិល មិញ។ យោងតាមលទ្ធផលបណ្តោះអាសន្ន អំពើភេរវកម្មបានផ្តាច់ជីវិត មនុស្ស៦នាក់និងរងរបួស៤១នាក់ ក្នុងនោះមានរបួសធ្ងន់ ១៩នាក់។ រថយន្តបាន ផ្ទុះនៅខាងក្នុងផ្សារមួយដែលកំពុងមានមនុស្សកកកុញច្រើន ស្ថិតក្នុង ខេត្ត ប៉ាតានី។ ម្យ៉ាងទៀត អំពើភេរវកម្មនោះបានកើតមានឡើង ចំពេលដែលកង ទាហានថៃ និងក្រុមឧទ្ទាមមួយក្រុមកំពុងជួបចរចាគ្នា។
អំពើភេរវកម្មជាថ្មីនេះបានកើតមានឡើង ១០ថ្ងៃ ក្រោយពីមានក្រុមសកម្មជនអ្ន កទាមទារផ្តាច់ទឹកដីនិយមប្រមាណជា ១០០នាក់បានទម្លាក់អាវុធសុំចុះចូល ជាមួយ ទាហានថៃ។ ការសុំចុះចូល បន្ទាប់ពីមានការចរចាគ្នាអស់រយៈពេលជាច្រើនខែរវាង ក្រុមយោធាថៃ និងក្រុមឧទ្ទាមអ្នកកាន់សាសនាអ៊ីស្លាម។ អ្វីជាការកត់សម្គាល់ ការសុំចុះចូលរបស់ពួកឧទ្ទាមត្រូវបានធ្វើឡើង ដោយផ្អែកលើមូលដ្ឋាននៃការផ្តល់ សម្បទានឲ្យគ្នា ទោវិញ ទៅមក៖ ក្រុមឧទ្ទាមទំាងនោះយល់ព្រមទម្លាក់ អាវុធ និងទទួលបានការលើកលែងទោសមួយចំនួនពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលពួក គេបានប្រព្រឹត្តកន្លងមក។ម្យ៉ាងទៀត កិច្ចចរចាក៏មិនបានផ្តោត លើសម្ប ទាននយោបាយទេ មានន័យថា អត់និយាយដល់រឿងការទាមទារស្វ័យភាពរបស់ ខេត្តទំាង៣នៅប៉ែកខាងត្បូង ដូចដែលពួកគេធ្លាប់បានទាមទារកន្លងមកទេ។ តែគេក៏នៅមិនទាន់អាចដឹងបានថា តើអ្វីទៅជាតួនាទីរបស់ក្រុមឧទ្ទាមទំាង នោះ នៅក្នុងជួរកងទ័ពថៃ។
យ៉ាងណាក៏ដោយ អំពើហិង្សាជាថ្មីនៅថ្ងៃម្សិលមិញត្រូវបានគេមើលឃើញថា ជាការឆ្លើយតបយ៉ាងបង្ហូរឈាមមួយចំពោះពិធីសុំចុះចូលរបស់ ក្រុមឧទ្ទាម ដែលបានរៀបចំឡើងដោយទាហានថៃ និងដែលត្រូវបានទីក្រុងបាងកកចាត់ទុក ជា សញ្ញាវិជ្ជមានមួយ។តែបញ្ហានៅត្រង់ថា ស្នូលនៃជម្លោះនៅមិនទាន់បាន ដោះស្រាយទេ ព្រោះថា ចលនាបះបោររបស់ក្រុមសកម្មជនអ្នកទាមទារផ្តាច់ ទឹកដីនិយមនៅបន្តយ៉ាងសកម្ម។ គួរជម្រាបជូនថា ចលនាបះបោរទាមទារ ផ្តាច់ទឹកដីនិយមមួយនេះគ្មានអ្នកដឹកនំាចេញមុខ និងរចនាសម្ព័ន្ធត្រឹមត្រូវទេ តែត្រូវបានរៀបចំឡើងជាក្រុមតូចៗមានគ្នាប្រមាណជា ១០នាក់។ ឃើញថា នេះពិត ជាលំបាកខ្លំាងណាស់សម្រាប់រដ្ឋាភិបាលទីក្រុងបាងកកក៏ដូចជាទាហានថៃ ក្នុង ការបិទបញ្ចប់ទំាងស្រុងនូវចលនាទាមទារ ផ្តាច់ទឹកដីនិយមនៅតំបន់ប៉ែកខាង ត្បូងមួយនេះ។ ចលនាដែលបានផ្តើមតំាងពីឆ្នំា ២០០៤ និងបានបណ្តាល ឲ្យមានមនុស្សស្លាប់ប្រមាណជា៥ ៣០០នាក់៕ ដោយ គួច គន្ធារ៉ា (RFI)