អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតប្រឆាំងបីនាក់ត្រូវជាប់ទោសធ្ងន់
Bloggers ឬ អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតប្រឆាំងបីនាក់ ដែលក្នុងនោះមាន ម្នាក់បានទទួលការគាំទ្រជាសាធារណៈដោយប្រធានាធិបតី អាមេរិកលោកបារ៉ាក់ អូបាម៉ា បានត្រូវតុលាការនៃទីក្រុងហូជីមីញកាត់ទោសនៅថ្ងៃចន្ទទី២៤ កញ្ញា នេះ ឲ្យជាប់ពន្ធនាគារពី៤ទៅ១២ឆ្នាំ ពីបទបានធ្វើការឃោសនាប្រឆាំងនឹងរដ្ឋ វៀត ណាម។
ក្នុងចំណោមBloggers ឬ អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតវៀតណាមដែលជា អ្នកប្រឆាំងទាំងបីនាក់ ម្នាក់មានឈ្មោះល្បីជាងគេគឺលោក Nguyen Van Hai ដែលធ្លាប់បានត្រូវតុលាការកាត់ទោសនៅខែកញ្ញាឆ្នាំ២០០៨ ឲ្យជាប់ពន្ធ នាគារ ២ឆ្នាំកន្លះ ពីបទបានលួចពន្ធដារ ហើយនៅថ្ងៃចន្ទនេះ បានត្រូវតុលាការ នៃទីក្រុងហូជីមីញកាត់ទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំ ហើយនិងជាប់ឃុំឃាំង៥ឆ្នាំ បន្ថែម ទៀតនៅក្នុងគេហដ្ឋានដែលឋិតនៅក្រោម ការ ឃ្លាំយាម។
លោកស្រី Ta Phong Tan អតីតនគរបាលវៀតណាមដែលម្តាយបានដុតសម្លាប់ ខ្លួននៅខែកក្ដដាកន្លង ទៅ បានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ហើយនិងជាប់ឃុំឃាំង៣ឆ្នាំបន្ថែមទៀតនៅក្នុងគេហដ្ឋាន។
ចំណែកឯលោក Phan Thanh Hai ដែលបានទទួលស្គាល់កំហុសរបស់ខ្លួន នាឱកាសជំនុំកាត់ក្តី ដែលមានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅព្រឹក ថ្ងៃចន្ទនេះ បានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ហើយនិងជាប់ ឃុំឃាំង៣ឆ្នាំបន្ថែមទៀតនៅក្នុងគេហដ្ឋាន។
គួរកត់សម្គាល់ពីការឆ្លើយការពារខ្លួនរបស់ លោក Nguyen Van Hai ឬ Dieu Cay ដែលបានឆ្លើយថា “ខ្ញុំពុំដែលប្រឆាំងនឹងរដ្ឋវៀតណាមឡើយ ប៉ុន្តែខ្ញុំសម្ដែង ការពុំពេញចិត្តនឹងអំពើអយុត្តិធម៌ អំពើពុករលួយ ទង្វើផ្តាច់ការ ដែលពុំតំណាងរដ្ឋ វៀតណាមឡើយ ប៉ុន្តែវាជាទង្វើរបស់ជនមួយក្រុម”។
“ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ”។ នេះជាសេចក្តីថ្លែង ប្រកាសរបស់ លោក Nguyen Van Hai មុននឹងសំឡេងរបស់គាត់ ដែលបានត្រូវរៀប ចំផ្សាយបន្តសម្រាប់អ្នកកាសែតនិងអ្នកការទូត បានត្រូវគេកាត់ផ្តាច់។
រីឯលោកចៅក្រមNguyen Phi Long យល់ថា ជនជាប់ចោទបានឆ្លៀតយក ប្រជាប្រិយភាពរបស់ខ្លួនមកសរសេរអត្ថបទ ផ្សាយ តាមអ៊ិនធ័រណែតដើម្បីវាយ ប្រហារទៅលើអ្នកដឹកនាំ ទិតៀនបក្ស ហើយនិងបំផ្លាញសេចក្តីទុកចិត្តរបស់ ប្រជាជនមកលើរដ្ឋ”។
ចំណែកឯលោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ដែលធ្លាប់បាននៅខែ ឧសភាកន្លងទៅ រំលឹកដល់ករណី លោក Nguyen Van Hai ឬ Dieu Cay បាន ថ្លែងថា “យើងពុំត្រូវភ្លេចអ្នកកាសែតដូចជាករណីរបស់ លោក Nguyen Van Hai ឬ Dieu Cay ដែលបានត្រូវគេចាប់ឃុំខ្លួននៅឆ្នាំ២០០៨ នៅខណៈពេលដែលមាន ការបង្ក្រាបនៅក្នុងប្រទេសវៀតណាម ប្រឆាំងនឹងអ្នកកាសែត”។
សូមបញ្ជាក់ថា ក្រុមអ្នកការពារសិទ្ធិមនុស្សមានដូចជា Human Rights Watch និង Amnesty International បានធ្វើការទាមទារជាច្រើនលើកហើយ ឲ្យរបបគ្រប់គ្រង កុម្មុយនិស្តវៀតណាមដោះលែង Bloggers ឬ អ្នកសរសេរអត្ថបទតាម អ៊ីធ័រ ណែត វៀតណាមដែលជាអ្នកប្រឆាំងទាំងបីនាក់នេះ៕ ដោយ សៀក សារិន (RFI)