កម្មកររោងចក្រខេត្តស្វាយ​​រៀងជិត ៥០ដួលសន្លប់​​ដោយសារខ្យល់ពុល

 

Cambodia News

ដោយ៖ ហេង នាង

ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ទី២១ កញ្ញា ២០១២នេះ កម្មកររោងចក្រយ៉កផលិតស្រោមដៃប្រមាណជា ៥០នាក់ នៅតំបន់ពិ សេសតាយសេងក្នុងខេត្តស្វាយរៀង ដួលសន្លប់ ដោយសារខ្យល់ពុល បន្ទាប់មកត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ។

អ្នក ស្រី សង់ ងឿន ដែលជាសន្តិសុខរោងចក្រ បានឲ្យដឹងថា មូលហេតុនៃការដួលសន្លាប់នេះគឺបណ្តាលមកពីអ្នកជិតខាងនៅ ក្បែររោងចក្រ បានបាញ់ថ្នាំសម្លាប់សត្វល្អិតសម្រាប់ដំណាំពួកគេ ស្របពេលដែលរោងចក្របានបើកកង្ហារស្រូបខ្យល់ ទើប បណ្តាលឲ្យកម្មករសន្លប់ដោយសារខ្យល់ពុលនោះ។

លោក ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកជីភូ ក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា កម្មករទាំងនោះ ពិតជាដួលសន្លប់ដោយ សារខ្យល់មានជាតិពុលនោះមែន ប៉ុន្តែបន្ទាប់ពីមានការជួយសង្គ្រោះកម្មករទាំងមានភាពធូរស្រាលបណ្តើរៗ៕

Related Articles

Back to top button
Close
Close