កម្ពុជាបន្តតាមដានជំងឺផ្តា​​សាយបក្សីខណៈដែល​​ប្រទេសជិតខាងមាន​​ការផ្ទុះការរាតត្បាត

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ ខណៈដែលប្រទេសជិតខាងមានការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សីនេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួង សុខាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់តាមដាន់ពីស្ថានភាពជំងឺនេះក្រែងមានការឆ្លងរីករាលដាល ទៅលើបក្សី និង មនុស្សនៅក្នុងប្រទេសកម្ពុជា។

ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោក សុខ ទូច បានឲ្យដឹងថា «បច្ចុប្បន្នស្ថានភាពជំងឺផ្តា សាយ បក្សីនៅកម្ពុជា គឺមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែយើងនៅតែបន្តយកចិត្តទុក ដាក់ធ្វើការតាមដានខណៈដែល ប្រទេសជិតខាងកំពុងផ្ទុះរីករាលដាល់នូវជំងឺនេះ ។

លោកបន្តថា បញ្ហាជំងឺផ្តាសាយបក្សី គឺតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ព្រោះវានៅតែជាការគំរាម កំហែងសុខភាពប្រជាពល រដ្ឋកម្ពុជានៅឡើយ ខណៈដែលនៅ ប្រទេសជិតខាងរបស់កម្ពុជា កំពុងជួបនូវការផ្ទុះយ៉ាងខ្លាំង នៃជំងឺនេះ។

សូមរម្លឹកថា នៅក្នុងឆ្នាំ២០១១ មានមនុស្ស៨នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី។ សម្រាប់នៅឆ្នាំ២០១០កន្លងទៅ ជំងឺនេះ បានកើតមានឡើងនៅខេត្តព្រៃវែងមាន៤ករណី ខេត្តកំពង់ចាមមាន ២ករណី ភ្នំពេញ១ករណី និងខេត្តបន្ទាយមាន ជ័យ១ករណី៕

Related Articles

Back to top button
Close
Close