អង្គការអូស្ត្រាលីបណ្ដុះបណ្ដាលសុខភាពដល់ឪពុកម្ដាយឲ្យពិភាក្សាពីជំងឺផ្លូវចិត្តជាមួយកូន
អង្គការអូស្ត្រាលីមួយដែលធ្វើការលើក កម្ពស់សុខភាពផ្លូវចិត្តបានកំពុង ឧបត្ថម្ភដល់កម្មវិធីបណ្ដុះបណ្ដាល ថ្មីមួយព្យាយាមបញ្ឈប់កុំឲ្យមានជំងឺ ធ្លាក់ ទឹកចិត្ត និងការថប់បារម្ភ ដែលបានបន្តពីឪពុកម្ដាយទៅកូនចៅ។
អង្គការដែលធ្វើការជាមួយនឹងគ្រួសារមានបញ្ហាសុខភាព ផ្លូវចិត្ត (Children of Parents with a Mental Illness) គឺជាអង្គការមិនរកកម្រៃ បានកំពុងអនុវត្តនូវកម្មវិធី ដែលទទួលបានមូលនិធិឧបត្ថម្ភពី រដ្ឋាភិបាលអូស្ត្រាលី។
កម្មវិធីនេះគឺផ្ដោតទៅលើការបណ្ដុះ បណ្ដាលសុខភាពតាមបែបវិជ្ជាជីវៈ ដើម្បី ឲ្យឪពុកម្ដាយពិភាក្សាពីជំងឺផ្លូវចិត្តរបស់គាត់ជាមួយកូន ៗ។
អ្នកស្រី Kate Carnell នាយកប្រតិបត្តិអង្គការសុខភាពផ្លូវចិត្តអូស្ត្រាលីហៅថា Beyondblue បានមានប្រសាសន៍ថា ប្រសិនបើកុមារយល់ដឹងពីរោគសញ្ញានៃជំងឺបាក់ ទឹកចិត្តនោះពួកគេនឹងមិនបណ្ដោយខ្លួនឲ្យកើតនូវជំងឺនេះទេ៕
(Radio Australia)