ក្បួនដង្ហែរបស់ស្រ្តីបឹងកក់​​ និងបុរីកីឡារកអន្តរាគមន៍​​ពីម្ចាស់ជំនួយត្រូវបាន​​សមត្ថកិច្ចរារាំង

Cambodia News

ដោយ៖ ហេងនាង

នៅថ្ងៃទី១៩ កញ្ញា ២០១២នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានរារាំងក្រុមស្រ្តីសកម្មជនដីធ្លីមិនឲ្យហែក្បួនដាក់ញត្តិទៅកាន់ ស្ថាប័នម្ចាស់ជំនួយធំៗប្រចាំកម្ពុជា ដើម្បីអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យដោះលែងតំណាងពួកគេ២នាក់ គឺអ្នកស្រី យ៉ោម បុប្ផា និង អ្នកស្រី ទឹម សាក់មុនី ដែលជាប់ពន្ធនាគារឲ្យមានសេរីភាព។

ការរារាំងនេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ២៥៤ ក្នុងខណ្ឌដូនពេញ ខណៈអ្នកភូមិបឹងកក់ និងអតីតអ្នកបុរីកីឡា ជិត ១០០នាក់ បានកាន់បដា និងរូបថតតំណាងពួកគេដែលតុលាការចាប់ដាក់ពន្ធនាគារទាក់ទងរឿងជម្លោះដីធ្លីនោះ។

ក្រុមស្រ្តីតំណាងអ្នកភូមិ ថ្លែងថា ការដាក់ញត្តិសុំអន្តរាគមន៏នេះ ដោយសារសហភាពអឺរ៉ុប និងធនាគារពិភពលោក ជាអ្នកផ្តល់ ជំនួយច្រើនដល់កម្ពុជា ដើម្បីអភិវិឌ្ឍន៍ គោរពសិទ្ធិមនុស្ស និងសិទ្ធិរស់នៅរបស់ពលរដ្ឋ៕

Related Articles

Back to top button
Close
Close