សម្ដេចតេជោ ហ៊ុន សែន៖ ថៃចោទកម្ពុជាថា ឈ្លានពានថៃ ​ហេតុអ្វីថៃខ្វះភាពក្លាហានប្ដឹងទៅតុលាការ ICJ ជាមួយកម្ពុជា

Cambodia News

ព្រះវិហារ៖ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្ងល់ថា ថៃចោទថា ប្រទេសកម្ពុជាឈ្លានពានថៃ តែហេតុអ្វីថៃខ្វះភាពក្លាហានប្ដឹង ឬទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយប្រទេសកម្ពុជា។

សម្ដេចតេជោ បញ្ហាជម្លោះព្រំដែនរវាង កម្ពុជា-ថៃ សម្ដេច តែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការ ដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើង។ សម្ដេច ថា សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យ។

សម្ដេចតេជោ មានប្រសាសន៍ថា «ថៃ ចោទកម្ពុជា ថាជាអ្នករំលោភអធិបតេយ្យថៃ។ ខ្ញុំ ឆ្ងល់ថា ថៃ បានចោទកម្ពុជាថា រំលោភទៅលើថៃ តែហេតុអី ខ្វះសេចក្ដីក្លាហាន ប្ដឹងកម្ពុជា ទៅតុលាការ។ ខ្ញុំ សូមចោទសួរអ្នកទីក្រុងបាកកក អ្នកចោទប្រទេសកម្ពុជា ថា ជា អ្នករំលោភអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជា ទៅកាន់តុលាការអន្តរជាតិ ហើយមិនព្រមឡើងតុលាការជាមួយកម្ពុជា?»។ សូមមិត្តបរទេស ពិចារណាឱ្យបានដិតដល់, ហេតុអ្វីថៃខ្លាចតុលាការ ហើយមិនទៅតុលាការជាមួយកម្ពុជា»។

សម្ដេចតេជោ បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជា នៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ៕

 

Related Articles

Back to top button
Close
Close