ខែឧសភា ក្រសួងមហាផ្ទៃ រៀបចំឱ្យជនជាប់ឃុំ ចូលរៀនអក្ខរកម្ម ឬថ្នាក់សមមូល និងភាសាបរទេស ចំនួន ៧៨ថ្នាក់ ស្មើ ១.៥២៤នាក់

Cambodia News/

ភ្នំពេញ ៖​ តាមរបាយការណ៍ ក្រសួងមហាផ្ទៃ ប្រចាំខែឧសភា ឆ្នាំ២០២៥ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋាន ពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានរៀបចំឱ្យជនជាប់ឃុំ ចូលរៀនអក្ខរកម្ម ឬថ្នាក់សមមូល និង ភាសាបរទេស ចំនួន៧៨ថ្នាក់ ស្មើ១.៥២៤នាក់ ស្រី២៥៧នាក់។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាន​បញ្ជាក់បន្ថែមថា ក្រៅពីទទួលបានការបង្រៀនថ្នាក់អក្ខរកម្ម និងភាសា អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានកម្មវិធីអប់រំណែនាំជាប្រចាំអំពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ សីលធម៌សង្គម បញ្ហាគ្រឿងញៀន ការធ្វើលំហាត់ប្រាណ និងរៀបចំកម្មវិធីអប់រំតាមបែបសាសនា និងសិល្បៈផងដែរ។

លោក ទូច សុឃៈ ​បន្ថែមថា នៅក្នុងខែឧសភាដូចគ្នា មានជនជាប់ឃុំ ៥.៩៥៩នាក់ ក៏ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ មុខរបរ និងការអនុវត្តសាកល្បងមុខជំនាញអាចប្រកបអាជីពងាយៗ ដូចជា កាត់ដេរ សំអាងការ ការងារសំណង់ ជំនាញប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និងគ្រឿងយន្ត។ មានជនជាប់ឃុំ២៩៧នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

​លោកបានបន្តថា តាមរយៈការអនុវត្តកម្មវិធីប្រឡងប្រណាំងកែប្រែខ្លួនទណ្ឌិតក្នុងខែឧសភានេះ មានទណ្ឌិត ២៩៦នាក់ ស្រី២៨នាក់ត្រូវបានបន្ធូរបន្ថយទោស ដោយទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ ក្នុងឱកាស នៃពិធីបុណ្យពិសាបូជា ដោយ មានទណ្ឌិត៦៥នាក់ ស្រី១នាក់ ត្រូវបានដោះលែង។ មកទល់ពេលនេះ អ្នកទាំងនោះពុំមានប្រព្រឹត្តបទល្មើសជាថ្មីនោះទេ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close