លោកXi Jinping៖ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីបន្តដើរលើមាគ៌ា អភិវឌ្ឍន៍បៃតង

ខែកក្កដាឆ្នាំ២០១៩ក្នុងលិខិតអបអរសាទរជូនចំពោះវេទិកាវាលខ្សាច់អន្តរជាតិ Kubuqiលើកទី៧ប្រធានរដ្ឋចិនលោកXi Jinpingបានគូសបញ្ជាក់ថា ប្រឈមមុខចំពោះអនាគតប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីបន្តដើរលើមាគ៌ាអភិវឌ្ឍន៍បៃតង រួមគ្នាកសាងមូលដ្ឋាននៃអរិយធម៌អេកូឡូស៊ី ពួតដៃគ្នាដើម្បីជំរុញគ្រប់គ្រងនិងការពារបរិស្ថានសកល រួមចំណែកយ៉ាងសកម្មក្នុងការកសាងពិភពលោកដ៏ស្រស់ស្អាត។

តាមគែមខាងត្បូងនៃវាលខ្សាច់Sahara មានកម្តៅក្តៅខ្លាំងនិងដីខ្សាច់ហុយពាសពេញ។ តែក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយនេះ មានតំបន់ពណ៌បៃតងកំពុងបង្ហាញពីភាពរស់រវើករបស់ធម្មជាតិ វាលស្រែជាជួរៗ ដើមឈើខៀវស្រងាត់និងកូនស្ពៃកំពុងរីកលុះលាស់ ហើយបន្ទះសូឡាពណ៌ខៀវចាស់ត្រូវបានដាក់យ៉ាងមានសណ្តាប់ធ្នាប់ដែលបានផ្តល់ថាមពលស្អាតដល់ប្រព័ន្ធស្រោចស្រពជានិរន្ត។

ក្នុងឧទ្យានបច្ចេកទេសបៃតងចិន-អាហ្វ្រិកដែលស្ថិតនៅប្រទេស Mauritania អ្នកសម្របសម្រួលភាគី Mauritaniaបាននិយាយថា តាំងពីគម្រោងនេះអនុវត្តមកខ្យល់ព្យុះលើវាលខ្សាច់ក្នុងតំបន់ត្រូវបានទប់ស្កត់ដោយមានប្រសិទ្ធភាព។ លោកថាកិច្ចសហប្រតិបត្តិការជាមួយភាគីចិនធ្វើឱ្យយើងរកឃើញមាគ៌ាថ្មីសម្រាប់បង្ការនិងគ្រប់គ្រងវាលខ្សាច់។

ដើម្បីទប់ស្កាត់កំុឱ្យវាលខ្សាច់Saharaរីកទៅភាគខាងត្បូង បណ្តាប្រទេសចំនួន១១បូករួមទាំងប្រទេសMauritaniaដែលស្ថិតនៅខាងត្បូងវាលខ្សាច់Saharaបានកំណត់ផែនការ“មហាកំផែងបៃតង”ទ្វីបអាហ្វ្រិកពោលគឺកសាងតំបន់ការពារព្រៃឈើមួយដែលមានទទឹង១៥គីឡូម៉ែត្រ និងប្រវែងមានលើសពី៧ពាន់គីឡូម៉ែត្រ។ក្នុងនាមជាចំណែកមួយនៃគម្រោងផែនការអេកូឡូស៊ីឆ្លងប្រទេសនេះ បច្ចេកទេសនិងបទពិសោធន៍របស់ឧទ្យានបច្ចេកទេសបៃតងចិន-អាហ្វ្រិកគឺសុទ្ធតែមកពីគម្រោងការពារព្រៃឈើនិងបង្ការវាលខ្សាច់”Sanbei”។

ឆ្លងតាមគម្រោងការពារព្រៃឈើនិងបង្ការវាលខ្សាច់”Sanbei”និងរៀបចំដីស្រែទៅជាព្រៃឈើឬវាលស្មៅវិញជាដើម ដែលជាគម្រោងអេកូឡូស៊ីសំខាន់មួយចំនួន ប្រទេសចិនបានក្លាយទៅជាប្រទេសនាំមុខគេលើពិភពលោកដែលសម្រេចបាននូវការកាត់បន្ថយទំហំដីវាលខ្សាច់និងដីវាលរហោឋាន។ប៉ុន្មានឆ្នាំចុងក្រោយនេះឆ្លងតាមការបើកវគ្គបណ្តុះបណ្តាលវេទិកាវាលខ្សាច់អន្តរជាតិនិងបង្កើតមជ្ឈមណ្ឌល

បង្ការនិងគ្រប់គ្រងវាលខ្សាច់ឆ្លងប្រទេសជាដើម ប្រទេសចិនបានបើកធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរបៀបច្រើនបែបយ៉ាង ចែករំលែកនូវបច្ចេកវិទ្យានិងបទពិសោធន៍ជាមួយប្រទេសនានា។មន្ត្រីនៃប្រទេស Mauritaniaខាងគម្រោង”មហាកំពែងបៃតង”អាហ្វ្រិកបាននិយាយថា យើងមានជំនឿចិត្តនិងដកស្រង់យកបទពិសោធន៍ពីលទ្ធផលនៃកិច្ចកសាងគម្រោងមហាកំពែងបៃតងរបស់ប្រទេសចិន។

គម្រោងដែលប្រទេសចិនផ្តល់ជំនួយសម្រាប់ការជំរុញអភិវឌ្ឍកិច្ចការបៃតងសកលបានផ្តល់ផលប្រយោជន៍ដល់តំបន់ជាច្រើន។នៅក្រុមប្រទេសដីកោះប៉ាស៊ីហ្វិក គម្រោងបណ្តុះបណ្តាលបច្ចេកទេសស្មៅផ្សិតរបស់ចិនបានជួយដល់ប្រជាជនក្នុង
តំបន់ចេញផុតពីភាពក្រីក្រនិងទទួលបានជីវភាពរស់នៅកាន់តែល្អ។នៅទ្វីបអាហ្វ្រិកគំនិតផ្តួចផ្តើម”យកឫស្សីជំនួសប្លាស្ទិក”របស់ប្រទេសចិនមិនត្រឹមតែកាត់បន្ថយការបំពុលពីប្លាស្ទិកដោយមានប្រសិទ្ធភាព ក៏ថែមទាំងធ្វើឱ្យឫស្សីក្លាយទៅជា”ដុំមាសបៃតង”របស់ប្រជាជនក្នុងតំបន់ផងដែរ។នៅតំបន់អាស៊ីកណ្តាលការដាំដុះសំឡីកប្បាសនិងបច្ចេកវិទ្យាស្រោចស្រពបែបសន្សំសំចៃទឹករបស់ប្រទេសចិនជួយកែលម្អដល់ជីវភាពរស់នៅរបស់កសិករដាំសំឡីកប្បាសក្នុងតំបន់ ហើយក៏បានជួយដោះស្រាយវិបត្តអេកូឡូស៊ីរបស់សមុទ្រអារ៉ាល់ជាដើម។ មានមនុស្សកាន់តែច្រើនកាន់តែយល់ស្របលើទស្សនៈអេកូឡូស៊ី”ទឹកថ្លាភ្នំបៃតងគឺភ្នំមាសភ្នំប្រាក់”ការការពារបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍសេដ្ឋកិច្ចមិនប្រឆាំងគ្នា ពោលគឺស៊ីសង្វាក់គ្នា៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close