រឿងរ៉ាវបម្លាស់ទីរបស់ភូមិនៅប្រភពទន្លេយ៉ង់សេ

Cambodia News/

ទីនេះគឺជាភូមិ Changjiangyuan (មានន័យថាប្រភពទន្លេយ៉ងសេ) ក្នុងទីក្រុង Germu មណ្ឌលស្វយ័តជនជាតិម៉ុងហ្គោលី និង Xizang Haixi ខេត្ត Qinghai ។

មុនពេលផ្លាស់ទីលំនៅមកទីនេះ អ្នកភូមិ Changjiangyuan បានរស់នៅក្នុង ភ្នំ Tanggula ដែលមានរយៈកម្ពស់ជាមធ្យមជាង ៤៥០០ម៉ែត្រជាច្រើនជំនាន់ មក និងមានជីវិតគង្វាលសត្វចល័តដែលស្ទើរតែរស់នៅដាច់ដោយឡែកពីពិភពខាង ក្រៅនៅក្នុងតំបន់ប្រភពនៃទន្លេយ៉ងសេ។

ស្របនឹងចំនួនគោនិងចៀមកើនឡើង វាលស្មៅបានរងសម្ពាធយ៉ាងធ្ងន់។ ពីមុនវាលស្មៅមួយដែលធ្លាប់ចិញ្ចឹមសត្វគោបីបួនរយក្បាល មិនអាចចិញ្ចឹមសូម្បីតែមួយរយក្បាល។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត គឺការសឹករិចរិលនៃវាលស្មៅបានបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ីនៃតំបន់ប្រភពទន្លេយ៉ាងសេ វាលស្មៅក្លាយទៅជាវាលខ្សាច់ រន្ធសត្វកណ្ដុរមានគ្រប់ទីកន្លែង ហើយកើតមានគ្រោះធម្មជាតិជាញឹកញាប់។

ក្នុងឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពី “ការឈប់ ប្រើប្រាស់ដីយកមកចិញ្ចឹមសត្វ និងដាំស្មៅឡើងវិញ” គ្រួសារចំនួន ១២៨ និង អ្នកគង្វាល ៤០៧ នាក់មកពីភូមិចំនួន ៦ នៅភ្នំ Tanggula បានផ្លាស់ទីលំនៅដោយ ស្ម័គ្រចិត្ត។

បន្ទាប់ពីឃ្លាតពីទន្លេ Tuotuo ឆ្លងកាត់ភ្នំ Kunlun និងធ្វើដំណើរជាង ៤០០ គីឡូម៉ែត្រ អ្នកគង្វាលបានផ្លាស់ទៅភូមិថ្មីដែលទើបនឹងបង្កើតឡើងនៅជាយ ក្រុងGermu គឺភូមិ Changjiangyuan ។ ឈ្មោះទីលំនៅថ្មីក៏ផ្សារភ្ជាប់ជាមួយនឹងឫសគល់នៃស្រុកកំណើតផងដែរ។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Qinghai ចំនួនបីដង ហើយ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្សតំបន់ប្រភពទន្លេទាំងបី និង “ប៉មទឹករបស់ប្រទេសចិន”។

ក្នុងឆ្នាំ ២០១៦ នៅពេលដែលលោក Xi Jinping ចុះត្រួតពិនិត្យការងារនៅភូមិ Changjiangyuan លោកបានលើក ឡើងថា “ការអភិរក្សប្រភពទន្លេទាំងបី គឺជាគោលនយោបាយសំខាន់ដែលកំណត់ដោយគណៈកម្មាធិការមជ្ឈិមបក្ស ហើយការផ្លាស់ប្តូរទីលំនៅអេកូឡូស៊ី គឺជាវិធានការ សំខាន់សម្រាប់អនុវត្តគោលនយោបាយមួយនេះ ហេតុនេះត្រូវតែរៀបចំនិងអនុវត្ត ឱ្យបានល្អ” ។

សព្វថ្ងៃ អ្នកភូមិ Changjiangyuan ទម្លាប់ហៅអតីតផ្ទះរបស់ពួកគេនៅលើភ្នំ Tanggula តាមមាត់ទន្លេ Tuotuo ថា”ស្រុកកំណើត” និង “លើភ្នំ” ។ វាមិនត្រឹមតែជាកន្លែងដែលនឹកស្រណោះទីកំណើតប៉ុណ្ណោះទេ ក៏ជាកន្លែងនៃក្តីសង្ឃឹមសម្រាប់ការស្តារអេកូឡូស៊ីនៃប្រភពទន្លេយ៉ងសេឡើងវិញផងដែរ។

បន្ទាប់ពីការបង្កើតតំបន់អភិរក្សធម្មជាតិប្រភពទន្លេទាំងបី និងឧទ្យានជាតិ Sanjiangyuan គ្រួសារនីមួយៗនៃភូមិ Changjiangyuan បានដាក់ចេញអ្នកអភិរក្សអេកូឡូស៊ីម្នាក់ ដើម្បីបន្តការពារវាលស្មៅដែលហាមឃាត់មិនឱ្យគោនិងចៀមស៊ីស្មៅចំនួន ៣៣.៤ ម៉ឺនហិកតានៅក្នុង “ស្រុកកំណើត” ។

លោក Naobu Cairen គឺជាអនុរក្សអេកូបរិស្ថានមួយរូប។ គាត់ចំណាយ ពេលមួយសប្តាហ៍ជារៀងរាល់ខែ ដើម្បីត្រឡប់ទៅភ្នំ Tanggula ដើម្បីដើរល្បាតតាម វាលស្មៅ។ គាត់ថា បន្ទាប់ពីការអភិរក្សយ៉ាងប្រុងប្រយ័ត្នជាច្រើនឆ្នាំមក ទឹកនៅទី នេះកាន់តែថ្លា ស្មៅកាន់តែខ្ពស់ ហើយវាជារឿងធម្មតាទេដែលជួបប្រទះ សត្វព្រៃ ក្នុងពេលដើរល្បាត។

គាត់បន្តទៀតថា អ្នកគង្វាលបានក្លាយជាកម្លាំងដ៏សំខាន់ក្នុង ការអភិរក្សប្រភពទន្លេយ៉ាងសេនេះ មិនត្រឹមតែអនុញ្ញាតឱ្យអាចរកស៊ីផ្នែកអេកូ ឡូស៊ីប៉ុណ្ណោះទេ ក៏ថែមទាំងធ្វើឱ្យយើងមានអារម្មណ៍ថា ជម្រើសដើមរបស់យើង ក្នុងការផ្លាស់ទីពីវាលស្មៅគឺមានតម្លៃ៕

 

Related Articles

Back to top button
Close
Close