អាម៉េរិកប្តឹងចិនចំពោះការផ្តល់សម្បទានខុសច្បាប់
ប្រធានាធិបតីអាម៉េរិកលោក Barack Obama ធ្វើការវាយប្រហារថ្មីមួយផ្នែក ពាណិជ្ជ កម្មចំពោះប្រទេសចិន ដោយដាក់បណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ចំពោះការចោទប្រកាន់ផ្តល់សម្បទានខុសច្បាប់។
អាម៉េរិកឲ្យដឹងថា ទង្វើរបស់ចិន ក្នុងការផ្តល់សម្បទានចំពោះការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្ត អាចឲ្យរោងចក្រអាម៉េរិកងាកមកផលិតផលិតផលរបស់ ខ្លួននៅក្រៅស្រុក វិញ។
ការដាក់បណ្តឹងរបស់លោក Obama ធ្វើឡើងបន្ទាប់ពីគូបដិបក្ខសម្រាប់តំណែង ប្រធានា ធិបតីលោក Mitt Romney ចោទលោក Obama ថា ទន់ជ្រាយពេកចំពោះ ប្រទេសចិន។
នៅក្នុង ជំនួបមួយក្នុងរដ្ឋ Ohio ដែលជារដ្ឋ មានកម្មករផ្នែកផលិតរថយន្ត ៥ម៉ឺននាក់នោះលោក Obama មានប្រសាសន៍ថា លោក នឹងធ្វើអ្វីគ្រប់យ៉ាង តាមតែ អាចធ្វើទៅបាន ដើម្បីការពារអាម៉េរិកពីការប្រព្រឹត្តិមិនត្រឹមត្រូវរបស់ចិន៕ (Radio Australia)