លោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុង Luoyang ខេត្ត Henan
Cambodia News/
រសៀលថ្ងៃទី១៩ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារជាបន្តបន្ទាប់នៅក្រុមហ៊ុន Bearing ក្រុង Luoyang វត្ត Baima និងរូងថ្ម Longmen ដែលស្ថិតនៅក្រុង Luoyang ខេត្ត Henan ដើម្បីស្វែងយល់ពីសភាពការណ៍ស្តីពីការពន្លឿនការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលទំនើប ការបង្កើនការអភិរក្សនិងប្រើប្រាស់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនិងការជំរុញការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍វប្បធម៌ប្រកបដោយគុណភាពខ្ពស់ជាដើម ៕