មហាសន្និបាតអង្គការសុខភាពពិភពលោកបដិសោធសេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់
Cambodia News/
អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាអំពីករណីដែលមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ បដិសោធសេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់ ។
នៅថ្ងៃទី ១៩ ខែឧសភា គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គរបស់មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ បានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នា ដោយបានបដិសោធយ៉ាងជាក់លាក់ចំពោះករណីដែលដាក់បញ្ចូលសេចក្តីស្នើរបស់ប្រទេសមួយចំនួនតូចស្តីពីអ្វីដែលហៅថា “អញ្ជើញតៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកក្នុងនាមជាអ្នកសង្កេតការរណ៍”ក្នុងរបៀបវារៈមហាសន្និបាត នេះជាឆ្នាំទី៩ ជាប់ៗគ្នាហើយ ដែលមហាសន្និបាតអង្គការសុខភាពពិភពលោកបដិសោធសេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់ ។
ទាក់ទិននឹងបញ្ហាដែលតំបន់តៃវ៉ាន់នៃប្រទេសចិនចូលរួមកិច្ចការអង្គការអន្តរជាតិ ក្នុងនោះក៏បូករួមទាំងការចូលរួមសកម្មភាពអង្គការសុខភាពពិភពលោកផងដែរ គោលជំហររបស់ចិនគឺជាប់លាប់និងជាក់លាក់ ពោលគឺត្រូវរៀបចំចាត់ចែងតាមគោលការណ៍ចិនតែមួយ ហើយនេះក៏ជាគោលការណ៍មូលដ្ឋានដែលបានបញ្ជាក់ក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចចិត្តលេខ២៥.១របស់មហាសន្និបាតអង្គការសុខភាពពិភពលោកផងដែរ។
រដ្ឋាភិបាលមជ្ឈិមចិនយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពនិងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ ។ ក្រោមបុរេលក្ខខណ្ឌនៃគោលការណ៍ចិនតែមួយ រដ្ឋាភិបាលមជ្ឈិមចិនបានធ្វើការរៀបចំចាត់ចែងដោយសមរម្យចំពោះការចូលរួមរបស់តំបន់តៃវ៉ាន់ក្នុងកិច្ចការសុខភាពពិភពលោក ។ ក្នុងក្របខ័ណ្ឌនៃ «លក្ខន្តិកៈសុខភាពអន្តរជាតិ» យន្តការផ្លាស់ប្តូរព័ត៌មានរវាងតំបន់តៃវ៉ាន់និងអង្គការសុខភាពពិភពលោក ក៏ដូចជាបណ្តាប្រទេសនានាគឺមានភាពរលូននិងល្អពេញលេញ តៃវ៉ាន់អាចទទួលបានដោយទាន់ពេលវេលានូវព័ត៌មានអំពីហេតុការណ៍សន្តិសុខសាធារណៈជាបន្ទាន់ដែលប្រកាសដោយអង្គការសុខភាពពិភពលោក ហើយក៏អាចរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោកដោយទាន់ពេលវេលាផងដែរ ៕